CamNews

ព័ត៌មានបច្ចេកវិទ្យា 

សុបិនស្មាតហ្វូន Nokia ប្រើប្រព័ន្ធប្រតិបត្តិការ Android ត្រូវបានរលាយ អស់ហើយ

បណ្តាអ្នកគាំទ្រផលិតផល Nokia ប្រហែលមិនសូវសប្បាយចិត្តឡើយ នៅពេលដឹងថា គំរោង អភិវឌ្ឍស្មាតហ្វូន តំលៃថោកប្រើ Android ដែលមានឈ្មោះថា Normandy របស់ Nokia ត្រូវបាន លុបចោលវិញ។

បើយោងតាមប្រភពថ្មីបំផុតពី UnderWired បានឲ្យដឹងថា ក្រុមហ៊ុនទូស័ព្ទហ្វាំងឡង់ បានលុប ចោលវិញទាំងស្រុងនូវគំរោង អភិវឌ្ឍស្មាតហ្វូនតំលៃទាប ប្រើ Android ដែលមាន ឈ្មោះ Normandy ។ ជំនួសឲ្យនោះ ពួកគេបានបង្វែរទិសដៅ ផ្តោតទៅលើការអភិវឌ្ឍន៍វ៉ែនតា ឆ្លាតវៃ ជំនាន់បន្ទាប់វិញ។

មូលហេតុនៃការលុបចោលគំរោងអភិវឌ្ឍ ស្មាតហ្វូន តំលៃទាបប្រើ Android ដែលបាននិយាយ ខាងលើនេះ គឺវាមិនពាក់ព័ន្ធទៅនឹង ករណីទិញលក់រវាង Microsoft និង Nokia នោះទេ។ ដោយ ហេតុថា កាលពីមុន គំរោងនេះគឺស្ថិតនៅលើសិទ្ធិរបស់ Nokia ហើយវាមិនបានស្ថិតនៅក្នុង ការទិញយកទៅរបស់ Microsoft ឡើយ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- Microsoft បានបាត់បង់ វិស្វករដ៏ល្បីមួយរូប ទៅក្នុងដៃរបស់ Google
- សល់ក្នុងស្តុកច្រើន iPhone 5C ត្រូវបានលក់បញ្ចុះតំលៃ គួរឲ្យភ្ញាក់ផ្អើល នៅអាមេរិច

- iPhone 5S បានវ៉ាឈ្នះ Galaxy S4 លើបរិមាណលក់ចេញ នៅលើទីផ្សារទូទាំងពិភពលោក

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: dream,  nokia smartphones,  running Android,  Shatter,  Hightech