CamNews

ព័ត៌មានអន្តរជាតិ 

គ្រាប់មីស៊ីល «Buk» ដែលគេ​សង្ស័យ​ថា បាញ់ទម្លាក់​យន្តហោះ​ MH17 (Video Inside)

រុស្ស៊ី៖ ក្រោយពីយន្តហោះ ម៉ាឡេស៊ី ជើងហោះហើរ MH17 ត្រូវបានបាញ់ទម្លាក់ គ្រាប់មីស៊ីល មានឈ្មោះថា «Buk» ត្រូវបានគេសង្ស័យថា ជាគ្រាប់មីស៊ីល ដែលបានបាញ់ទម្លាក់ យន្តហោះ MH17 បណ្តាលឲ្យ មនុស្ស ២៩៨នាក់ស្លាប់។ 

គេហទំព័រ Wikipedia បានឲ្យដឹងថា Buk Missile System ផលិតឡើង ជាលើកដំបូងនៅឆ្នាំ១៩៦៦ ដោយវិទ្យាស្ថាន Marine Scientific Research Institute of radioelectronics របស់អតីត សហភាពសូវៀត ដើម្បីប្រឆាំងទៅនឹង មីស៊ីលជ្រែកដី, និងយន្តហោះចម្បាំង ហើយវាត្រូវបានអង្គការ NATO ដាក់ឈ្មោះមួយទៀតថា «Gadfly» ។

គ្រាប់មីស៊ីល BUK មានទម្ងន់ ៥៨១គីឡូក្រាម, ប្រវែង ៥,១៨ម៉ែត្រ ទទឹង ០,៣៦ម៉ែត្រ អាចបាញ់ ចំគោលដៅចាប់ពី ១៥ម៉ែត្រទៅ ១៥គីឡូម៉ែត្រ ដោយមានល្បឿន ៤,៥១២ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើប្រាស់បំពង់ហ្គាស ចំនួន ៤ដើម៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Asia,  Int news,  Breaking news,  Unt news,  Vietnam,  Plane crash,  USA,  United States,  MH17