CamNews

ព័ត៌មានបច្ចេកវិទ្យា 

ITC សម្រេច​ហាម​លក់​ផលិតផល Samsung មួយ​ចំនួន​នៅ US ព្រោះ​រំលោភ​ប៉ាតង់ Apple

គណៈកម្មការពាណិជ្ជកម្ម អន្តរជាតិរបស់ សហរដ្ឋអាមេរិក (ITC) បានឲ្យដឹងកាលពីថ្ងៃ សុក្រ
ម្សិលមិញនេះថា ផលិតផល របស់ក្រុមហ៊ុន Samsung បានរំលោភលើ ប៉ាតង់ចំនួន ២របស់
ក្រុមហ៊ុន Apple ហើយត្រូវបាន ហាមឃាត់លក់ នៅសហរដ្ឋអាមេរិក។

បើទោះជាយ៉ាងណា តុលាការបានសម្រេច នៅក្នុងការពេញចិត្តរបស់ Samsung ទាក់ទងទៅ
នឹង ប៉ាតង់ចំនួន ៤ផៀងទៀតនៅក្នុងបញ្ជី ហើយបាននិយាយថា Samsung មិនបានរំលោភ
លើប៉ាតង់ ៤នោះទេ។

គណៈកម្មការពាណិជ្ជកម្ម អន្តរជាតិរបស់ សហរដ្ឋអាមេរិក បានសម្រេចចិត្ត ធ្វើការហាមឃាត់
ការលក់នូវផលិតផលរបស់ Samsung មួយចំនួនពិតមែន ប៉ុន្តែនៅពេលនេះមិនទាន់ បានប្រកាស
ឲ្យដឹងថា មានម៉ូដែលអ្វីខ្លះនោះទេ គ្រាន់តែដឹងថា ប្រហែលជាមាន Samsung phone និង Tablet៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: ITC,  ban sale,  Samsung products,  US,  apple,  hightech