CamNews

ព័ត៌មានអន្តរជាតិ 

យ៉ាងហោច ៤៥ នាក់ស្លាប់ ក្រោយវាយប្រហារ បាញ់គ្រាប់ពិត នៅផ្សារមួយកន្លែង

ព័ត៌មានអន្តរជាតិ ​៖ យ៉ាងហោចណាស់ មនុស្ស ៤៥ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ២៦ នាក់ ផ្សេងទៀត បានទទួលរងរបួស ធ្ងន់ និង ស្រាល ក្រោយពីមានការវាយប្រហារ បាញ់គ្រាប់ពិតទៅ លើផ្សារមួយកន្លែង កាលពីរាត្រីថ្ងៃអាទិត្យ កន្លងទៅនេះ មានទីតាំងស្ថិតនៅក្នុងរដ្ឋ Borno ភាគខាង ជើងឆៀងខាងកើត ប្រទេស នីហ្សេរីយ៉ា នេះបើយោងតាម ការដកស្រង់ អត្ថបទសារព័ត៌មាន ពីគេ ហទំព័របរទេស CNN ។

បន្ថែមពីលើនេះ បើយោងតាមសេចក្តីថ្លែងការណ៍ ពីស្នងការប៉ូលីសរដ្ឋ អោយដឹងថា ក្រុមសកម្មប្រ យុទ្ធ Boko Haram ត្រូវបានគេសង្ស័យថា នៅពីក្រោយរឿងនេះ ។ បើតាមប្រភពដដែលបន្តអោយ ដឹងថា ខណៈពេលដែលមានការផ្ទុះឡើង នូវការវាយប្រហារ បាញ់គ្រាប់ពិតនោះ  គេឃើញពួកស កម្មប្រយុទ្ធ​ ដៃប្រដាប់ទៅដោយកាំភ្លើង បានចុះចេញពីរថយន្តរបស់ខ្លួន និងបាញ់រះ ស្របពេល ដែលមានការដុតផ្ទះ ប្រជាពលរដ្ឋថែមទៀតផង ។

ផ្ទុយទៅវិញ បើតាមការអះអាងអោយដឹង ពីបុគ្គលមួយរូប សុំមិនបញ្ជេញឈ្មោះ ជាសាក្សីម្នាក់បាន និយាយ បញ្ជាក់អោយដឹងថា ពួកសកម្មភាព ប្រយុទ្ធ ដំបូងឡើយ ពួកគេធ្វើពុតដូចជា អ្នកឯទៀត ដូចគ្នាដែរ ខណៈពេលដែលឱកាសមាន ពួកគេ ក៏បានបើកការវាយប្រហារ របស់ខ្លួនផ្ទាល់តែម្តង។

គួររំឭកផងដែរថា Boko Haram គឺជា ក្រុមសកម្មភាព ប្រយុទ្ធអ៊ីស្លាម ក៏កំពុងតែធ្វើយុទ្ធនាការវាយ ប្រហាររបស់ខ្លួន ទៅលើភាគខាងជើង ឆៀងខាងកើត ប្រទេស នីហ្សេរីយ៉ា ដោយមានបំណងដាក់ កំណែទម្រង់ដ៏តឹងរឹង Sharia ឬក៏ច្បាប់សាសនា អ៊ីស្លាម ។ ដោយឡែក រដ្ឋ Borno គឺជារដ្ឋមួយក្នុង ចំណោម រដ្ឋ បី នៅភាគខាងជើង ឆៀងខាងត្បូងប្រទេស ដែលធ្លាប់បានប្រកាស ចាត់ចូលទៅក្នុង ភាពមានអាសន្ន ខណៈរងនូវការវាយប្រហារ ដោយ អំពើហឹង្សា ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN


Tags: Nigeria,  Int news,  Unt news,  Fire,  Viral video,  Youtube,  Breaking news