CamNews

ព័ត៌មានអន្តរជាតិ 

មេដឹកនាំ គណបក្សប្រឆាំង ប្រកាសធ្វើ​ មហាបាតុកម្ម ទ្រង់ទ្រាយធំ ពាសពេញទីក្រុង

ព័ត៌មានអន្តរជាតិ ៖ យោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស៊ិនហួរ ដែលទើបតែ បានចេញ ផ្សាយ កាលពី ប៉ុន្មានម៉ោងមុននេះ​ អោយដឹងថា មេដឹកនាំ គណបក្សប្រឆាំង ក៏ ដូចជា មេដឹកនាំ កំពូល បាតុកម្ម លោក Suthep Thaugsuban កាលពីថ្ងៃ ពុធ ម្សិលមិញនេះ បានចេញ សេចក្តីប្រកាស អោយដឹងថា នឹងមានមហាបាតុកម្ម ទ្រង់ទ្រាយធំ កើតមានឡើង នៅថ្ងៃទី ១៣ ខែមករា ខាងមុខនេះ ទូទាំងទីក្រុង បាងកក ប្រទេសថៃ ។


បន្ថែមពីលើនេះ បើយោងតាម កាសែត ក្នុងស្រុក The Nation បានដកស្រង់ សម្តី មេដឹកនាំរូបនេះអោយ ដឹងថា មហាបាតុកម្ម នៅថ្ងៃទី ១៣ ខាងមុខនេះ​ នឹងចាប់ផ្តើមឡើង វេលាម៉ោង ៩ ព្រឹក ដោយនៅក្នុង នោះ អាចចាប់ផ្តើម កើតមានឡើងទៅបាន ដោយសារ ដាក់តាំងបញ្ឈរឡើង នូវឆាក របស់ក្រុមតវ៉ា ជា ច្រើនកន្លែង។ យ៉ាងណាមិញ គាត់ក៏បាន ស្នើអោយក្រុមបាតុករ មកពីជុំវិញ ប្រទេស ត្រៀមខ្លួនចាប់ពី ថ្ងៃនេះអោយហើយ។


ផ្ទុយទៅវិញ លោក Chavanond Intarakomalyasut ជាអ្នកនាំពាក្យ អោយគណបក្សប្រឆាំង បានគូស បញ្ជាក់យ៉ាងច្បាស់ៗ កាលពីថ្ងៃ ពុធ ម្សិលមិញនេះ អោយដឹងថា គណបក្សប្រឆាំង នឹងបើកកិច្ចចរចារ នៅថ្ងៃព្រហស្បត្តិ៍នេះ ជាមួយនឹង សង្គមស៊ីវិល​ ស្តីពីរបៀបក្នុងការធ្វើកំណែ ទម្រង់ប្រទេសឡើងវិញ។

គួររំឭកផងដែរថា គណបក្សប្រឆាំង ដ៏មានឥទ្ធិពល របស់ប្រទេសថៃមួយនេះ បានសម្រេចចិត្ត ធ្វើពហិកា មិនចូលរួម បោះឆ្នោតជាតិ នាខែ កុម្ភៈ ខាងមុខនេះ ដោយនៅក្នុងនោះ ទាមទារ អោយមានកំណែទម្រង់ នយោបាយជាមុនសិន៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Bangkok,  Thailand,  Thai,  Asia,  Bus,  Int news,  Unt news