CamNews

តារា 

ល្បីថា EXO ជួបនឹងបញ្ហារញ៉េរញ៉ៃ នៅឯព្រលានយន្តហោះប្រទេសចិន

ថ្មីៗនេះ មានពាក្យចចាមអារាមថា អង្គរក្ស EXO ម្នាក់ត្រូវបានឃាត់ខ្លួន ដោយសារការ ប្រើកាយវិការ មិនសមរម្យ ចំពោះ fan របស់EXO នៅឯព្រលានយន្តហោះប្រទេសចិន។







ប្រព័ន្ធផ្សព្វផ្សាយប្រទេសចិន បាននិយាយថា៖ ប៉ូលីសបានទៅដល់កន្លែងកើតហេតុ ដោយសារតែមាន ការប្រវាយប្រតប់គ្នា រវាងបុគ្គលិកព្រលានយន្តហោះ និង អង្គរក្ស នៅឯព្រលានយន្តហោះនោះ។ ហេតុការណ៏នោះបានកើតឡើង កាលពី ថ្ងៃទី១៦ សីហា នៅឯព្រលានយន្តហោះ ណានជីង ប្រទេសចិន នៅពេលដែលអង្គរក្សរបស់​ EXO បានបដិសេដ មិនឲត្រួតពិនិត្យ ហើយបុគ្គលិកព្រលាន យន្តហោះក៏បាន ស្រែកឡើង។ ការឈ្លោះប្រកែកគ្នាលឺៗ ក៏បានឈានដល់ការប្រើអំពើហឹង្សា។ ការវាយប្រតប់គ្នានេះ បានធ្វើព្រលានយន្តហោះ មានភាពរញ៉េរញ៉ៃ រហូតធ្វើឲមានវត្តមានរបស់ ប៉ូលីស នៅទីនោះផងដែរ។

យ៉ាងណាមិញ SM Entertainment បានប្រាប់ Newsen ថា៖ សេចក្តីរាយការណ៏អំពី EXO និងការប្រវាយប្រតប់គ្នា នៅឯព្រលានយន្តហោះនោះ ពិតជាមិនត្រឹមត្រូវទេ។ វាគ្រាន់តែជា ជំលោះ បន្តិចបន្តួចប៉ុននោះ រវាងនិយោជិកព្រលានយន្តហោះ និងអង្គរក្ស EXO ដោយសារ តែបញ្ហាសុវតិ្តភាព នៅពេលដែល សមាជិក EXO កំពុងដើរចេញពីព្រលានយន្តហោះ ដែលមាន fan ជាច្រើនបានប្រមួលផ្តុំគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាទាំងអស់ ត្រូវបានដោះស្រាយរួចរាល់នៅឯព្រលានយន្តហោះ នោះ។

 


ប្រែសំរួលដោយ៖  មុន្នី
ប្រភព៖   allkpop

 


Tags: EXO,  kpop,  exo at chinese airport