CamNews

តារា 

យ៉ុង ច័ន្ទកណ្ណិកា សម្រេច​យកមុខ​ទៅប៉ះ​នឹង​ចុងកាំបិត​ ផ្គាប់ចិត្ត​គូដណ្ដឹង

ភ្នំពេញៈ ជារឿងធម្មតា សម្រាប់សិល្បការិនី មួយចំនួន នៅពេលចូល ប្រឡូកក្នុងសិល្បៈ ចាប់ ផ្តើមមាន ភាពលេចធ្លោ រមែងតែងតែ ខំប្រឹងសម្ញែង រូបសម្រស់ ទាក់ទាញការ ចាប់អារម្មណ៍ និងធ្វើការកែច្នៃ រូបសម្រស់ ឲ្យកាន់តែ មានភាពស្រស់ស្អាត ទាក់ទាញ ការចាប់អារម្មណ៍។ ឡែកតារាចម្រៀងស្រី ល្បីគួរសម កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បែរជាខំប្រឹង កែមុខមាត់ ដើម្បីផ្គាប់ ចិត្តគូដណ្តឹង សំណព្វចិត្តទៅវិញ ។

បន្ទាប់ពី កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បានសម្រេចចិត្តភ្ជាប់ពាក្យ ជាមួយគូដណ្តឹងរួចមក គេសង្កេត ឃើញថា គូស្នេហ៍មួយនេះ ហាក់ដូចជាកាន់តែផ្អែមល្ហែម ជាមួយគ្នាទ្វេដង ។ ជានិច្ចកាលពួកគេ ទាំងពីរនាក់ តែងតែបណ្តើរគ្នា ទៅណាមកណា ស្ទើរគ្រប់កម្មវិធី ប្រៀបដូច ជាលលកញីឈ្មោល ។

មួយរយៈពេល ចុងក្រោយនេះ ឃើញថា រូបសម្រស់របស់នាង ក៏កាន់តែមានភាព ស្រស់ស្អាត ឡើងៗ ជាប្រចាំ ។ កាលពីពេលថ្មីៗនេះ នាងបានចំណាយលុយ រាប់ពាន់ដុល្លារ ធ្វើការកែ សម្ផស្ស ថែមទៀត ស្របពេលមានការលើកឡើងថា នាងខំប្រឹងធ្វើខ្លួន ឲ្យស្រស់ស្អាត ដើម្បី ទាក់ទាញ ការចាប់អារម្មណ៍ ពីគូដណ្តឹង ។

នាពេលកន្លងមក កញ្ញា យ៉ុង ច័ន្ទកណ្ណិកា មិនដែលខ្វល់ខ្វាយ ឈឺក្បាលវិលមុខ និងការកែ សម្ផស្សមុខមាត់ ដូចតារាដទៃទេ ទើបតែពេលនេះ នាងបានយក មុខមាត់របស់នាង ទៅប៉ះ ជាមួយមុខកាំបិទ កែសម្ផស្ស ជាទម្រង់មុខ ពងក្រពើ ច្រមុះស្រួច មើលស្ទើរតែ មិនចង់ស្គាល់ ។ តែនាងចង់យកសម្រស់ មកចងចិត្ត គូដណ្តឹងឲ្យបង្កើន ការស្រឡាញ់ កាន់តែខ្លាំងជាងមុន ៗ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: yong chan kanika,  Entertainment,  Khmer super star,  Singer,  យ៉ុង ច័ន្ទកណ្ណិកា