CamNews

តារា 

Hongki (FT Island) ភ្លេចរូតខោ ពេលច្រៀងលើឆាក ខ្ទប់ខោពេញ មួយបទ (មានវីដេអូ)

កាលពីប៉ន្មាន ថ្ងៃមុន កម្មវិធី SBS Inkigayo ដែលជា កម្មវិធី តន្ត្រីប្រចាំ សប្តាហ៍ របស់ទូរទស្សន៍ កូរ៉េ នោះ ក្រុមតន្ត្រី FT Island ក៏បាន ឡើងសំដែង ក្នុងកម្មវិធី នោះផងដែរ ដោយលើក យកបទថ្មី ដែល មានចំណង ជើងថា " Madly " យកមក បកស្រាយ ។

Hongki (FT Island) forgot to pull pants on stage 1

ក្នុងពេលសំដែង អ្នកច្រៀង Lee Hongki បានធ្វើអោយ ទស្សនិកជន ងឿងឆ្ងល់ ជាខ្លាំងថា តើហេតុអ្វី បានជា Hongki យកដៃ ក្តោបខោ កន្លែងសំខាន់ នោះរហូត អញ្ចឹង ?  គ្រាន់តែ ចប់ការសំដែង ហើយ ភ្លាមៗនោះដែរ Hongki ក៏បាន សុំទោសទៅ ទស្សនិកជន តាមបណ្តាញ សង្គម Twitter ផងដែរ ។

Hongki បានប្រាប់ពី មូលហេតុ ដែលគាត់ យកដៃទៅក្តោប និងបាត់បាំង កន្លែងនោះ រហូតដោយសារ តែ គាត់បាន ធ្វេសប្រហែស អត់រូតខោ ។ ទោះជាយ៉ាងនេះ ក៏ដោយ Hongki មិនត្រូវ​ បានគេរិះគន់ បន្តិចសោះឡើយ ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: kpop,  idol,  star,  singer,  group,  band,  ft-island,  lee hongki