CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងត្បូង បំពាក់ប្រព័ន្ធការពារ គ្រាប់មីស៊ីលក្នុងខែ កក្កដាខាងមុខ

សេអ៊ូលៈ ប្រទេសកូរ៉េខាងត្បូង នឹងបំពាក់ប្រព័ន្ធ ការពារគ្រាប់មីស៊ីលក្នុងខែកក្កដា ឆ្នាំ២០១៣
ខាងមុខ ដើម្ប ប្រឆាំង ឬការពារការវាយប្រហារពីសំណាក់កូរ៉េខាងជើង បន្ទាប់ពីមានជម្លោះ
បញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរ។  នេះបើយោងតាមការលើកឡើងរបស់មន្ត្រីយោធា បានឲ្យដឹង
កាលពីថ្ងៃពុធ កន្លងទៅនេះ។

 ព័ត៌មាន Yonhap ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង ដែល
បានចេញសេចក្តី សម្រេចថា នឹងមិនចូលរួមក្នុងការដឹកនាំប្រព័ន្ធ ការពារគ្រាប់មីស៊ីលពិភព
លោក ក្នុងពេលថ្មីនេះ បានកសាងនូវ ប្រព័ន្ធការពារថ្មីនេះ ដោយឯករាជ្យ ដែលត្រូវបានដាក់
ឈ្មោះថា ប្រព័ន្ធការពារគ្រាប់មីស៊ីល និងអាកាសរបស់កូរ៉េ ខាងត្បូង៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news,  social,  ព័ត៌មានអន្តរជាតិ