CamNews

តារា 

តារាចម្រៀង ហ្សូណូ កាន់ប៊ីដុងប្រេង ចង់ធ្វើអ្វីហ្នឹង?

កាលពីរសៀល ថ្ងៃទី ១៧ ខែមិថុនា នេះ គេបានប្រទះឃើញ តារាចម្រៀងដ៏ល្បីមួយរូប ដែល
មានរូបរាងសង្ហា សម្លេងពិរោះ ប្រចាំផលិតកម្ម រស្មីហង្សមាស មានវត្តមាន នៅកន្លែង Show
Room របស់ ក្រុមហ៊ុនលក់ម៉ូតូធំ KYMCO ដោយមានកាន់ ប៊ីដុងប្រេង មួយប៊ីដុងទៀតផង។
តើតារាចម្រៀង រាងខ្ពស់សង្ហា ហ្សូណូ កាន់ប៊ីដុងប្រេង ប្រុងធ្វើអ្វីទៅ នៅទីនោះ?

តាមពិតទៅ ហ្សូណូ បានទៅ Show Room ក្រុមហ៊ុន KYMCO គឺដើម្បីថតស្ប៉តពាណិជ្ជកម្មឲ្យ
ក្រុមហ៊ុនប្រេងរំអិល Gulf ដោយចូលរួមសហការជាមួយ ក្រុមហ៊ុនលក់ម៉ូតូ ធំ KYMCO ។

យើងធ្លាប់បានដឹងហើយថា ហ្សូណូ គឺជាតារាចម្រៀងសម្បូរស្នេហ៍ ដ៏ល្បីឈ្មោះ លេចធ្លោ
ម្នាក់ នៅក្នុងប្រទេសកម្ពុជាយើង ដែលប្រជាប្រិយភាព របស់លោក កាន់តែល្បីខ្លាំងឡើង
នៅពេលដែល ហ្សូណូ បានឈានជើង ចូលក្នុងផលិតកម្ម រស្មី ហង្សមាស ដែលជាផលិត
កម្មល្បី ដ៏ធំមួយ៕

ដោយ៖ សិលា
រូបភាព៖ KYMCO


Tags: zono,  singer,  entertainment,  khmer star