CamNews

ទេសចរណ៍ 

កោះធម្មជាតិដ៏ស្រស់ស្អាត កោះហ្វីហ្វី

ហ្វីហ្វី គឺជាកោះធម្មជាតិមួយ ដ៏ស្រស់ស្អាត ពោរពេញទៅដោយបរិយាកាសបរិសុទ្ធ
និង សម្បូរទៅ  ដោយផ្ទាំងថ្មធំៗ និង  រុក្ខជាតិពណ៌បៃតង ជាច្រើន  ដុះព័ទ្ធនៅជុំវិញ
កោះនេះបង្កើតបានជាទិដ្ឋភាពដ៏ទាក់ទាញ។ កោះហ្វីហ្វីគឺជាតំបន់ទេសចរណ៍មួយ 
ដ៏មានប្រជាប្រិយភាពបំផុត   ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត ភូកេត នៃភាគខាង
កើតឈូងសមុទ្រប្រទេសថៃ។

បច្ចុប្បន្នកោះហ្វីហ្វី បានក្លាយទៅជាតំបន់កំសាន្ត ដ៏ស្រស់ត្រកាល និង ទទួលបាន
ការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរ ជាច្រើនបានមកពីជុំវិញពិភព
លោក។ ដោយសារតែកោះហ្វីហ្វីមានឆ្នេរខ្សាច់ពណ៌សក្បោះទឹកសមុទ្រដ៏ថ្លាឈ្វេង
ដូចកញ្ចក់ អមជាមួយនឹងទេសភាពព្រៃឈើពណ៌បៃតង និង ខ្យល់អាកាសបរិសុទ្ធ
អាចជួយឱ្យអ្នកសំរាករំសាយអារម្មណ៍តានតឹងបានយ៉ាងងាយស្រួល  ហើយភ្ញៀវ
ទេសចរទាំងអស់អាចធ្វើដំណើរមកកំសាន្តលើកោះនេះបានតាមរយៈការជិះទូក។

ភ្ញៀវទេសចរ មកកំសាន្តនៅលើកោះហ្វីហ្វី តែងតែរីករាយកំសាន្តជាមួយនឹងការជិះ
ទូក ជិះទូកក្តោង ហែលទឹកដេកហាលថ្ងៃ ស្ទួចត្រី និងស្រូបយកខ្យលអាកាសបរិសុទ្ធ៕

សូមទស្សនា រូបភាព ខាងក្រោម





 

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ beautifulplaces


Tags: Travel,  Phi Phi Islands,  Thailand