CamNews

សត្វ 

ចាប់បានក្រពើយក្សប្រវែង ៧ម៉ែត្រ នៅហ្វីលីពីន

ហ្វីលីពីន៖ ក្រពើយក្សដ៏ធំមួយ ត្រូវគេចាប់បាន នៅភាគខាងត្បូងប្រទេសហ្វីលីពីន ដែល
នៅឆ្ងាយពីទីក្រុង Bunawan។

យោងតាមអ្នកភូមិម្នាក់ បានឱ្យដឹងថា  មានមនុស្សជាង ១០០នាក់  បានចូលរួមចាប់ក្រពើ
នេះ ដោយប្រើខ្សែចងមាត់ និងរុំខ្លួនរបស់វា ជាមួយនឹងឈើ។

ក្រពើយក្សនេះ  មានទំងន់ជាង ១តោន  និងមានប្រវែង ៧ម៉ែត្រ  នឹងត្រូវបានដាក់បញ្ចូល
ទៅក្នុងកំណត់ត្រាពិភពលោក៕

ដោយ៖ វណ្ណៈ
ប្រភព៖ news.sky


Tags: Philippine,  crocodile