CamNews

ទេសចរណ៍ 

ឧទ្យានជាតិធម្មជាតិ ដ៏ស្រស់ត្រកាល និង ទាក់ទាញ ទឹកជ្រោះហាវ៉ាសូ

ទឹកជ្រោះហាវ៉ាសូ ជាឧទ្យានជាតិធម្មជាតិមួយ ដ៏ស្រស់ត្រកាល ពោរពេញដោយ ទិដ្ឋដ៏ល្អ
ឥតខ្ចោះ ដែលមានទីតំាងស្ថិតនៅក្នុង រដ្ឋអារីសូណា ក្នុងប្រទេសអាមេរិច។

ទឹកជ្រោះហាវ៉ាសូ    ជាតំបន់ទេសចរណ៍ធម្មជាតិ   ដែលសម្បូរណ៍ទៅដោយ  បរិយាកាស
ដ៏ប្រណិត និង ស្រស់បំព្រង មាន ទឹកជ្រោះ ពណ៌បៃតង ព្រៃឈើ ជាមួយនឹងខ្យល់បរិសុទ្ធ
ដ៏កម្រ នឹងមាននៅក្នុងទីក្រុង។

ភ្ញៀវទេសចរណ៍   ពីបណ្តាប្រទេស  ជាច្រើន ចូលចិត្តមកកំសាន្តនៅទីនេះ រីករាយជាមួយ
នឹងការហែលទឹក គយគន់ទេសភាព ដ៏ទាក់ទាញ សំរាកនៅក្រោមដើមឈើ និង ផ្តិតយក
នូវទិដ្ឋភាព ដ៏ស្រស់ស្អាត នៅក្នុងតំបន់នេះ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ beautifulplaces


Tags: Travel,  Havasu Falls,  Arizona,  USA