CamNews

តារា 

Big Bang និង 2NE1ឈ្នះ YouTube Music Awards 2015

កូរ៉េ៖ ថ្មីៗនេះ YouTube បានបង្ហាញឈ្មោះ អ្នកឈ្នះ YouTube Music Awards 2015 គឺក្រុមចម្រៀងកូរ៉េខាងត្បូង Big Bang និង 2NE1 ក៏មានឈ្មោះ ក្នុងចំណោមអ្នកឈ្នះ ទាំងនោះផងដែរ។

តាមព័ត៌មានពីកាសែតកូរ៉េ Allkpop និង YG Family បានឲ្យដឹងនៅថ្ងៃទី៣ ខែមីនាឆ្នាំ២០១៥នេះថា តារាចម្រៀងដ៏ល្បីល្បាញ Big Bang និង 2NE1ដែលកំពុងតែលេចធ្លោជាងគេ ទាំងនៅកូរ៉េ និងនៅបរទេសផងនោះ បានជាប់ឈ្មោះក្នុង YouTube Music Awards 2015 ដោយចម្រៀង របស់តារាទាំងពីរក្រុមនេះ មានអ្នកទស្សនា មិនចាញ់វីដេអូ ចម្រៀងរបស់កំពូលតារាល្បីៗ លើលោកឡើយ ហើយមានតែតារាកូរ៉េ ពីរក្រុមនេះទេ ដែលបានជាប់។

អ្នកឈ្នះ YouTube Music Awards 2015 នេះក្រៅពី Big Bang និង 2NE1គឺមានតារាបរទេស ល្បីៗជាច្រើនរូបទៀត ដូចជា Taylor Swift,  Beyoncé, Lady Gaga និងតារាល្បីៗជាច្រើនទៀត  ហើយ Big Bang និង 2NE1 បានជាប់តាមរយៈចម្រៀងរបស់ខ្លួន ដែលទើបចេញចុង ឆ្នាំ២០១៤ គឺបទ “Good Boy” និងបទ“Come Back Home” ដែលមានអ្នកចូលមើលក្នុង YouTube រហូតដល់៣០លាននាក់៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Seoul,  South korea,  Park Bom Sandara Park,  2NE1,  star news,  Int news,  North korea