CamNews

ថេបប្ល៊ែត 

វីដេអូប្រៀបធៀបសំបក iPad 5 ជាមួយម៉ូដែលមុន

ចំនុចពិសេសដែលគេកំពុងរង់ចាំបំផុតនៅលើគំរូ iPad ជំនាន់ទី 5 របស់ Apple គឺវាមានរូបរាង
ស្តើង ស្រាល និងស្អាតជាងមុន បើប្រៀបជាមួយម៉ូដែលជំនាន់មុន។

នៅក្នុងវីដេអូថ្មីមួយ ដែលបានបង្ហោះនៅលើ Youtube របស់ Unbox Therapy, អ្នកប្រើប្រាស់អាច
មើលឃើញនូវរូបភាពច្បាស់ជាងមុន ស្តីពីរូបរាង iPad ជំនាន់ថ្មីរបស់ Apple។

ឧបករណ៍នេះលេចធ្លោជាមួយនឹងប្រវែងទទឹង ថយអស់ 15 mm បើប្រៀបនឹងម៉ូដែលមុន។ ក្រៅពី
នេះ គេឃើញវាមានការរចម៉ូត ដោយយកស្ទីលតាម iPad mini ដែលធ្វើឲ្យវាស្រាល តូចងាយស្រួល
កាន់ជាងមុន ហើយក៏ស្អាតជាងមុនផងដែរ៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ Vexpress


Tags: video camparison,  iPad 5,  previous generation,  tablet,  apple,  hightech