CamNews

រូបភាព 

ទៅមើល ទិដ្ឋភាព ស្តីពី ផ្ទះតែ បុរាណ មានវ័យចំណាស់ ជាងគេ បំផុត (មានប្រជុំរូបភាព)

ព័ត៌មានរូបភាព ៖ ជាការពិត បើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរ ទេស cntv អោយដឹងថា នៅឯក្រុង Chengdu នាខេត្ត Sichuan ភាគនិរតី ប្រទេសចិន ឯណោះវិញ ផ្ទះ តែ ត្រូវបានគេ មើលអោយឃើញថាមានសឹងតែ​ គ្រប់ទីកន្លែងទាំងអស់ មានតាំងពី នៅតាមបណ្តោយ ផ្លូវសាធារណៈ នៅតាមច្រកផ្លូវតូចៗ នៅកន្លែងចត យានយន្ត ឬក៏ នៅក្នុងបរិវេនសកលវិទ្យាល័យជា ដើម ។ បន្ថែមពីលើនេះ ប្រជាជនសឹងតែរូប និយម ចូលចិត្តទៅទទួលទាន ពីព្រោះថា វាមានភាពប្លែក ខុសពីគេ ពោលគឺ កៅអីឬស្សី តុរាងបួនជ្រុង អម ទៅប៉ាន់តែ ចង្ក្រានបុរាណ ក៏ដូចជា អ្នករត់តុ ត្រុកៗ ជាដើម ខណៈពេលដែលមានហាងតែ ឬក៏ផ្ទះតែជាច្រើន នៅក្នុងក្រុងមួយនេះ តែទោះជាយ៉ាងណា បើ តាមការអោយដឹង ករណីរកកន្លែង ដែលអាចទទួលទាន រសជាតិតែ ពីធម្មជាតិ នឹងស្រស់ វាគឺជារឿង ដ៏ពិបាកមួយ។

ផ្ទុយទៅវិញ បើតាមរបាយការណ៍ អះអាងអោយដឹងថា មានទីកន្លែងមួយ ពោលគឺ ផ្ទះតែមួយកន្លែងតែ ម្តងដែលអ្នករាល់គ្នា និយមចូលចិត្តទៅ ទទួលទាន ពីព្រោះថា វាមានវ័យចំណាស់ ទាក់ទិននឹងប្រវត្តិ សាស្រ្ត ច្រើនជាង ១ រយឆ្នាំឯណោះ​ ដោយនៅក្នុងនោះ ផ្ទះតែមួយកន្លែងនេះ ធ្លាប់ត្រូវបានគេស្គាល់ ឈ្មោះថា Guanyin Pavilion មុនពេលនឹងធ្វើបដិវត្តវប្បធម៌។ ខាងក្រោមនេះ គឺជាបណ្តារូបភាព ស្តីពី ទិដ្ឋភាពរួម ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖​

ប្រែសម្រួល​​ ៖ កុសល
ប្រភព ៖ cntv


Tags: China,  Beijing,  Int news,  Unt news,  Shanghai,  Hong Kong,  Mainland, Pengzhen