CamNews

ព័ត៌មានអន្តរជាតិ 

នាវា ចម្បាំង អូស្រ្តាលី ចាប់រលកសញ្ញា អាចជាប់ពាក់ព័ន្ធ ប្រអប់ខ្មៅ យន្តហោះ ម៉ាឡេស៊ី MH370

ព័ត៌មានអន្តរជាតិ ៖ នៅថ្ងៃច័ន្ទនេះ ប្រធានសម្របសម្រួល សម្រាប់ការស្វែងរកយន្តហោះ បាត់ខ្លួន MH370  បានគូស  បញ្ជាក់អោយដឹងថា    នាវាចម្បាំង  កងទ័ពជើងទឹក ប្រទេស អូស្រ្តាលី ដែល មានឈ្មោះថា Ocean Shield បានចាប់ជាប់រលកសញ្ញាមួយ  អាចជាប់ពាក់ព័ន្ធ ទៅនឹងប្រអប់ខ្មៅ របស់យន្តហោះ ម៉ាឡេស៊ី    ដែល បានបាត់ខ្លួន  ដោយអាថ៍កំបាំងនោះ នេះបើយោងតាមការដក ស្រង់អត្ថបទផ្សាយ   ពីទំព័រសារព័ត៌មានបរទេស  រដ្ឋចិន  ស៊ិនហួរ ដែលទើបតែបានចេញផ្សាយ ប៉ុន្មានម៉ោង មុននេះបន្តិច ។

ឧបករណ៍     តាមដានរលកសញ្ញា  ត្រូវបានដាក់ពង្រាយ  ចូលទៅក្នុងសមុទ្រ ដោយទម្លាក់ចេញពី នាវាចម្បាំង ការពារដែនទឹក   ប្រទេសអូស្រ្តាលី  Ocean   Shield ដើម្បី ឈានទៅដល់ការកំណត់​ អោយបានថាតើ រលកសញ្ញានោះ ពិតជាចេញមកពី ប្រអប់ខ្មៅ យន្តហោះម៉ាឡេស៊ី ឬក៍យ៉ាងណា លោក Angus Houston ជាអតីត រដ្ឋមន្រ្តីក្រសួងការពារជាតិ​ ប្រទេស អូស្រ្តាលី ខណៈបច្ចុប្បន្នភាព លោកជាប្រធាននាយកសម្របសម្រួល ក្នុងការស្រាវជ្រាវ យន្តហោះ ម៉ាឡេស៊ីលើកនេះ ។

ខណៈក៏កំពុងតែមានការតាមដាន ស៊ើបអង្កេត យ៉ាងសស្រាក់សស្រាំនោះ ការអះអាងផ្លូវការមួយ ពុំទាន់បានបញ្ជាក់អោយដឹងនោះទេ ល្គិកណា  បំណែកសាកសព   យន្តហោះ  ដែលបានបាត់ខ្លួន នោះរកឃើញជាមុនសិន   ទើបមានការប្រកាស ជាផ្លូវការ តាមក្រោយ ដោយនៅក្នុងនោះ លោក Houston បញ្ជាក់អោយដឹងថា     សេចក្តីថ្លែងការណ៍    ប្រការជាផ្លូវការ ដោយមានការអះអាងជាក់ ស្តែងនោះ នឹងអាចត្រូវការពេលវេលាបន្ថែមទៀត ។

ជាក់ស្តែងណាស់     រលកសញ្ញា  ដែលបានចាប់ជាប់នោះ  មានជម្រៅជ្រៅដល់ទៅ ៤,៥០០ ម៉ែត្រ ឯណោះ ហើយវាគឺជាបញ្ហាប្រឈមមួយ បើសិនណា ប្រអប់ខ្មៅនោះ ពិតជាមានវត្តមាននៅបាត សមុទ្រ ពោលពិបាកនឹងយកវាឡើងមកវិញ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Asia,  Int news,  Breaking news,  Unt news,  Vietnam,  Plane crash,  USA,  United States