CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ខ្លួន ស្រ្តីជាកូនក្រមុំ ព្រោះចាក់សម្លាប់ បុរសជាកូនកំលោះក្នុងថ្ងៃរៀបមង្គលការ របស់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារ
ព័ត៌មានបរទេស   worldnewstoday​  កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ស្រ្តី
ដែលជាកូនក្រមុំម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន  បន្ទាប់ពីបានចាក់សម្លាប់កូនកំលោះ  រហូតដល់
បាត់បង់ជីវិតក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ ។

គួរបញ្ជាក់ផងដែរថា  កូនក្រមុំដែលជាជនជាប់ចោទរូបនោះ  មានឈ្មោះថា Nacola Franklin
វ័យ ៣១ ឆ្នាំ    ជាពលរដ្ឋរស់នៅតំបន់  Westminster  ភាគកណ្តាលទីក្រុងឡុងដ៍ ប្រទេសអង់
គ្លេស។ ដោយឡែក បើនិយាយពីជនរងគ្រោះ ដែលជាកូនកំលោះ ស្លាប់បាត់បង់ជីវិតរូបនោះ
វិញ មានឈ្មោះថា Billy Brewster វ័យ ៣៦ ឆ្នាំ
។

លើសពីនេះប្រភពសារព័ត៌មានដដែល   បានបញ្ជាក់បន្ថែមអោយដឹងថា  ភ្លាមៗនោះ ក៏មាន
ការអន្តរាគមន៍ ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ច  ដោយធ្វើការចាប់ឃាត់ខ្លួនស្រ្តីជាកូនក្រមុំ
បន្ទាប់ពីនាងបានចាក់ចំបេះដូងបុរសជាកូនកំលោះ រីឯកូនកំលោះរូបនោះ  ក៏បានបញ្ជូនទៅ
កាន់មន្ទីរពេទ្យ​ Lehigh County Hospital តែក្រោយមក គាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅ
ហើយ។

គួររំឭកផងដែរថា បើយោងតាមសម្តីមន្រ្តីប៉ូលីស បានបញ្ជាក់ថា មិនទាន់បានដឹងជាក់ច្បាស់
នៅឡើយទេ  ថាតើមានរឿងអ្វី  ក៏ដូចជាមានកត្តាអ្វី   ដែលបានធ្វើអោយនាងជាកូនក្រមុំដាច់
ចិត្តធ្វើបែបនេះ ស្របពេលដែលតាមដានស៊ើបអង្កេតសាកសួរព័ត៌មានលំអិតនៅតែបន្តមាន
នៅឡើយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ worldnewstoday​ 


Tags: international news,  strange news,  unbelievable news,  pic