CamNews

តារា 

អ៊ីយ៉ា! មើល កែវ នីសា ចង់ ធ្វើអី អេឡិចហ្សូរ៉ា ហ្នឹង ?

ភ្នំពេញ៖ នៅលើបណ្តាញសង្គម ទំនាក់ទំនងហ្វេសប៊ុក របស់តារាសម្តែង ចន អេឡិចហ្សូរ៉ា ថ្មីៗនេះត្រូវបានគេប្រទះឃើញបង្ហោះ នូវរូបថតប្រមាណ ២-៣ ស្លឹ កបង្ហាញពីសកម្មភាព បែបប្លែកៗជាមួយតារាសម្តែងស្រី សាច់សអ្នកនាង កែវ នីសា ក្នុងសភាពមុខខ្មៅ ដូចធ្យូងបើកភ្នែក និង ញេញធ្មេញសព្រាត ដាក់លោក អេឡិចហ្សូរ៉ា។

តាមរយៈរូបថតនេះ គេសង្កេតឃើញថា លោក អេឡិច ហ្សូរ៉ា ហាក់មានការផ្ញាក់ផ្អើលជាខ្លាំង ខណៈបានឃើញ កែវ នីសា ញេញធ្មេញ និង បើកភ្នែកធំៗសំឡឹងមកខ្លួន ទាំងផ្ទៃមុខមានសភាពខ្មៅងងឹត ដូចជាធ្យូងបែបនេះ។

យ៉ាងណាមិញ ចំពោះសកម្មភាពខាងលើនេះ ត្រូវបានតារាប្រុស លោក អេឡិច ហ្សូរ៉ា បានប្រាប់គេហទំព័រLooking TODAY ឱ្យដឹងថា នេះគ្រាន់តែជាសកម្មភាព ថតសម្តែងក្នុងខ្សែរឿង "អ្នកណា សងកំលោះខ្ញុំ?" កាលពីថ្មីៗនេះ ឯក្រុងកំពង់សោម ។ ក្នុងឈុតនេះ គេតម្រូវឱ្យ កែវ នីសា លាភមុខខ្មៅ ដើម្បីសាកចិត្តបុរសៗ ដែលតាមស្រឡាញ់ នាង។

ដូច្នេះកុំឲ្យនៅយូរ មានតែទស្សនា ទាំងអស់គ្នាមើល៍ថា តើប្រិយមិត្តគិតយ៉ាងម៉េចដែរ ចំពោះរូបភាព របស់លោក អេឡិច ហ្សូរ៉ា និង កែវ នីសា មួយនេះ?

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news,  local news,  social news,  Cambodia,  Khmer,  Asia,  Phnom Penh