CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក ៖ យន្តហោះ ម៉ាឡេស៊ី MH17 ពិតជាត្រូវបានបាញ់ទម្លាក់ ដោយម៉ីស៊ីល ពិតប្រាកដមែន

ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មាន ស៊ីអិនអិន អាម៉េរិក បានចេញផ្សាយ នៅថ្ងៃសុក្រ ទី១៨ ខែកក្កដា នេះថា   យន្តហោះ ម៉ាឡេស៊ី MH17 គឺត្រូវបានគ្រាប់ មីស៊ីល បាញ់ទម្លាក់ ហើយទង្វើនេះ អាច ជាការ ប្រព្រឹត្តរបស់ ក្រុមភេរវករបំបែករដ្ឋ ដែលកំពុងបង្កភាពវឹកវរយ៉ាងខ្លាំងនៅភាគខាងកើត ប្រទេស អ៊ុយ ក្រែន នោះឯង។

មន្ត្រីជាន់ខ្ពស់អាម៉េរិក    បានប្រាប់ ស៊ីអិនអិន ថាយន្តហោះម៉ាឡេស៊ី ពិតជាត្រូវគេបាញ់គ្រាប់ មីស៊ីល ទម្លាក់    ប៉ុន្តែមន្ត្រី  រូប នោះមិន បានបង្ហាញថា តើក្រុមណានឹងត្រូវទទួលខុស ត្រូវឲ្យជាក់ លាក់នោះ ឡើយ។ តាមមន្ត្រីកំពូល របស់អ៊ុយក្រែន បានបញ្ជាក់ថា    យន្តហោះខាងលើនេះ ធ្វើដំណើរ ពីទីក្រុង អាំស្ទើដាំ ទៅកាន់ ទីក្រុងកូឡាឡំាពួរ ដោយហោះក្នុងរយៈកម្ពស់ ១០ គីឡូម៉ែត្រ មុនពេលដែលវាត្រូវ គេបាញ់ធ្លាក់។

បើតាមការ   អះអាង ពីសារព័ត៌មានអាម៉េរិក ថាប្រព័ន្ធរ៉ាដា បានដឹងថាមានសញ្ញានៃការបង្វែទិស ប្រ ព័ន្ធ បាញ់ គ្រាប់មីស៊ីល ទៅកាន់ទីតាំង ដែលយន្តហោះធ្វើដំណើរ ហើយបន្ទាប់មកយន្តហោះ នោះ ក៏ ត្រូវ បាន បាញ់ធ្លាក់តែម្តង ។ រហូតមក ដល់ពេលនេះ រដ្ឋបាលលោក អូបាម៉ា បានចេញ សេចក្តី ថ្លែង ការណ៍ថា យន្តហោះ  ម៉ាឡេស៊ី ខាងលើនេះ គ្មានសមត្ថភាព    អ្វីទប់ទល់នឹងការ វាយប្រហារនោះទេ ហើយវា ធ្វើដំណើរនៅលើផ្លូវអាកាស តែឯកឯងទៀត ដូច្នេះយន្តហោះ ងាយណាស់ នឹង ត្រូវគេបាញ់ ទម្លាក់ ៕

- អាន ៖ Updated : MH17​ យន្តហោះ ម៉ាឡេស៊ី ផ្ទុះធ្លាក់ ឆេះយ៉ាងសន្ធោសន្ធៅ ទំនងមកពីការ បាញ់ទម្លាក់ ដោយម៉ីស៊ីល

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន និង ដើមអម្ពិល


Tags: Asia,  Int news,  Breaking news,  Unt news,  Vietnam,  Plane crash,  USA,  United States,  MH17