CamNews

ព័ត៌មានបច្ចេកវិទ្យា 

Nokia លក់ការិយាល័យកណ្តាលរបស់ខ្លួន នៅហ្វាំងឡង់ប្តូរយកលុយ 222 លានដុល្លារ

Nokia ទើបតែបានឲ្យដឹងថា ពួកគេបានលក់ការិយាល័យកណ្តាលរបស់ខ្លួន ដែលមានទីតាំង
នៅហ្វាំងឡង់ ឲ្យទៅក្រុមហ៊ុន Exilion ក្នុងតំលៃ 170 លានអឺរ៉ូ (ប្រហែលនឹង 222 លានដុល្លារ)
ដើម្បីដំឡើងចរន្តទឹកប្រាក់របស់ពួកគេ ក្នុងការបម្រើផែនការវែងមួយ ដែលខិតជិតមកដល់របស់
ក្រុមហ៊ុន។

ការិយាល័យកណ្តាល Nokia House នេះមានក្រឡាផ្ទៃ 48 ពាន់ម៉ែត្រការ៉េ នឹងត្រូវផ្ទេរកម្មសិទ្ធិ
ទៅឲ្យក្រុមហ៊ុន Exilion នៅចុងឆ្នាំនេះ។ តាមប្រភពបានឲ្យដឹងថា បើទោះជាត្រូវលក់ ប៉ុន្តែបុគ្គ-
លិករបស់ Nokia ទាំងអស់នៅតែបន្តធ្វើការនៅក្នុងការិយាល័យនេះដដែល ព្រោះក្រុមហ៊ុនបាន
ជួលនូវការិយាល័យនេះមកវិញ៕

ដោយ៖ សិលា
ប្រភព៖ tte


Tags: nokia,  sold head office,  hightech news