CamNews

ព័ត៌មានអន្តរជាតិ 

១០ ប្រទេស សស្រាក់សស្រាំ បញ្ជូន នាវាចម្បាំង ទៅដែនទឹក វៀតណាម ក្នុងប្រតិបត្តិការ រុករកយន្តហោះ បាត់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ នាវាចម្បាំង ឧទ្ធម្ភាគចក្រ ជាច្រើនសិប គ្រឿង ត្រូវបានរកអោយឃើញ បានមាន វត្តមាននៅជុំវិញ ដែនទឹក ប្រទេស​ម៉ាឡេស៊ី ក៏ដូចជា ដែនទឹក ឈូងសមុទ្រវៀតណាម ខាងត្បូង ក្នុង ប្រតិបត្តិការ រុករក ក៏ដូចជា ស្រាវជ្រាវសញ្ញាណ ទាក់ទិន ទៅនឹង ការបាត់ខ្លួន យន្តហោះ ប្រទេសម៉ា ឡេស៊ី កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដោយនៅក្នុងនោះ មានអ្នកដំណើរ ដល់ទៅ ២៣៩ នាក់ នេះបើ យោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អឺរ៉ូញូវ ។

ជាលទ្ធផល សញ្ញាណ ក៏ ដូចជា  សូម្បីតែ តម្រុយតូចមួយ ក៏ពុំត្រូវបានគេរកឃើញនោះទេ មកទល់ នឹងបច្ចុប្បន្នភាព ថ្ងៃអង្គារនេះ ខណៈ ការសន្មត់ដ៏ខកចិត្ត បានធ្លាក់កើតមានឡើងរួចមកហើយ នោះ គឺសំណាកគំរូ ប្រេងសាំង ដែលត្រូវបានគេ យកមកវិភាគ នោះ តាមពិតទៅ ជាប្រេងសាំង ដែលបាន ហូរចេញជាធម្មតា  ពីបណ្តាទូកនោះទេ ខណៈពេលដែល វត្តុតាង ដែលត្រូវបានគេផ្តិតជាប់ និងសន្និ ដ្ឋានថាជាទ្វារយន្តហោះ ដែលបានបាត់នោះ តាមពិតទៅ វាគ្រាន់តែជាសម្រាម តែប៉ុណ្ណោះ ។

លោក Azharuddin Abdul Rahman ជាប្រធាន នាយកដ្ឋានអាកាសចរណ៍ ស៊ីវិល​ ម៉ាឡេស៊ី អោយ ដឹងថា មកទល់នឹងខណៈ ក្រុមការងារ បាននឹងកំពុងតែ ពង្រីកវិសាលភាព នៃការរុករក ក៏ដូចជា​ ស្រាវជ្រាវ ខណៈ ម៉ាឡេស៊ី ក៏កំពុងតែ ស្រាវជ្រាវ នៅឯឈូង សមុទ្រ ភាគខាងលិច ដូចគ្នាដែរ ស្រប ពេលបានគិតថា យន្តហោះ ដែលបានបាត់ខ្លួន ខាងលើ អាចនឹងហោះមកក្រុង កូឡាឡាំពួរ វិញក្នុង ហេតុផលសមស្របណាមួយ ។

គួរបញ្ជាក់ផងដែរថា យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី មានជើងហោះហើរ MH370 បានបាត់ខ្លួន ស្ថិតនៅក្នុងសភាព អាថ៍កំបាំង ដល់ទៅ ៣ ថ្ងៃ ពីប្រព័ន្ធរ៉ាដា ខណៈហោះកាត់ ដែនអា កាសប្រទេសវៀតណាម កាលពី វេលាទាបភ្លឺ ឈានចូលថ្ងៃសៅរ៍ កន្លងទៅនេះ ពោលបានបាត់ខ្លួន ក្រោយពីហោះបាន រយៈពេលត្រឹមតែ ១ ទៅ ២ ម៉ោង ក្នុងដំណោះហោះចេញពីក្រុង កូឡាឡាំពួរ ទៅ ក្រុង ប៉េកាំង​ ប្រទេសចិន ៕

ប្រែសម្រួល​ ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ


Tags: Asia,  Int news,  Breaking news,  Unt news,  Vietnam,  Plane crash,  USA,  United States