CamNews

ព័ត៌មានអន្តរជាតិ 

Clip ទិដ្ឋភាពផ្ទុះអាវុធ ប្លន់ហាងមាស នៅ Thai Nguyen ប្រទេសវៀតណាម

អំពើប្លន់ហាងមាសមួយ បានកើតឡើងនៅវេលាម៉ោង ១១ ថ្ងៃត្រង់ ទី​៩ ខែមិថុនា ម្សិលមិញ

នេះ នៅហាងមាស Hanh Thuy ស្រុក Dong Hy ខេត្ត Thai Nguyen ប្រទេសវៀតណាម ជា
ដោយមានការផ្ទុះអាវុធ ថែមទៀតផង។

បើតាមប្រភពពីប៉ូលិសស្រុក Dong Hy បានឲ្យដឹងថា នៅក្នុងពេលកំពុងធ្វើសកម្មភាពប្លន់នោះ
ប៉ូលិសបានមុខទាន់ពេលវេលា និងដោយមានសហការពីប្រជាពលរដ្ឋផង ទើបចាប់បានចោរ
ប្លន់ម្នាក់នោះ ដែលមានកាំភ្លើងពីរដើម នៅជាប់នឹងខ្លួន។ ជនល្មើសដែលចាប់បាននោះមាន
ឈ្មោះថា Bui Van An កើតនៅឆ្នាំ ១៩៨២ ។

នៅក្នុងពេលធ្វើសកម្មភាពប្លន់ក្នុងហាងមាសនោះ ជនល្មើសបានផ្ទុះអាវុធចំនួន ៤គ្រាប់ ជាមួយ
អ្នកការពារហាងមាស ដែលធ្វើឲ្យអ្នកការពាររូបនោះ ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ ត្រង់ដៃ តែរង
របួសស្រាលប៉ុណ្ណោះ។ ពេលដែលប៉ូលិសចុះទៅបង្ក្រាប ជនល្មើសក៏បានបាញ់មកលើប៉ូលិស
ជាច្រើនគ្រាប់ផងដែរ ដើម្បីគេចខ្លួន ប៉ុន្តែសំណាងល្អ មិនមានប៉ូលិសណាម្នាក់រងរបួសឡើយ៕

ដោយ៖ សិលា
ប្រភព៖ zing


Tags: Clip shooting,  robbing,  gold shop,  in Thai Nguyen,  vietnam,  social news