CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung ចុះឈ្មោះយកប័ណ្ណប៉ាតង់ ដែលអាចជួយឲ្យ ការប្រើប្រាស់ស្មាតហ្វូន អេក្រង់ធំ ដោយប្រើដៃតែម្ខាង

ថ្មីៗនេះ អង្គការផ្តល់នូវប័ណ្ណប៉ាតង់WIPO បានឲ្យដឹងថា Samsung ទើបតែបានដាក់ស្នើសុំចុះ ឈ្មោះយកប៉ាតង់មួយ ស្តីពីការអាចជួយឲ្យ បណ្តាស្មាតហ្វូន ដែលមានអេក្រង់ធំ មានភាពងាយស្រួលប្រើជាងមុន ដោយរបៀបប្រើ "Comfort zone" នៅលើអេក្រង់ ដែលមេដៃ អាចងាយស្រួល ក្នុងការចុចដល់។

ជាក់ស្តែង សម្រាប់ពេលបច្ចុប្បន្ននេះ ទូរស័ព្ទមានអេក្រង់ធំៗ គឺកំពុងតែមានការពេញនិយម ប្រើប្រាស់ច្រើន នៅលើទីផ្សារ ដោយវាមានគុណសម្បត្តិ ងាយស្រួលប្រើប្រាស់ ទាំងការលេងហ្គេម មើលវីដេអូ ក៏ដូចជាអានព័ត៌មាន លើអ៊ីនធឺណេត និងលេងបណ្តាញទំនាក់ទំនងសង្គម ជាដើម ប៉ុន្តែគុណវិបត្តិចោទសម្រាប់វា គឺយើងចាំបាច់ប្រើប្រាស់ ដោយប្រើដៃទាំងពីរ គឺមានភាពពិបាក ក្នុងការប្រើប្រាស់ ដៃតែម្ខាងណាស់។ ដូច្នេះហើយបានជា Samsung ចង់ជួយសម្រួលលើចំនុចនេះ នៅក្នុងប្រព័ន្ធទូរស័ព្ទ ស៊េរីបន្ទាប់ៗ របស់ខ្លួន។

ប័ណ្ណប៉ាតង់ថ្មីនេះ ត្រូវបាន Samsung ដាក់ស្នើនៅ WIPO តាំងពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៣ មកម្ល៉េះ ប៉ុន្តែវាទើបតែ ត្រូវបានបង្ហាញឲ្យដឹង នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះឯង៕

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Samsung,  Register patent,  Big screen phone,  Comfort Zone,  Hightech