CamNews

ព័ត៌មានអន្តរជាតិ 

ម៉ាឡេស៊ី នឹងចេញរបាយការណ៍ ស្តីពីការបាត់ខ្លួនយន្តហោះ MH370

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស សឹង្ហបុរី Channelnewsasia   អោយដឹងថា  ម៉ាឡេស៊ីនឹងចេញផ្សាយ របាយការណ៍ជាបឋមមួយ នៅសប្តាហ៍ ក្រោយ    ទាក់ទងទៅនឹងការបាត់ខ្លួន  របស់យន្តហោះម៉ាឡេស៊ី MH370 នេះបើតាមសម្តី នាយករដ្ឋ មន្ត្រី ម៉ាឡេស៊ីលោក Najib Razak ខណៈរដ្ឋាភិបាលរបស់លោក  កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ទៅលើការស៊ើបអង្កេតរបស់ខ្លួន។ សូមបញ្ជាក់ថា ក្រុមសាច់ញាតិជនរងគ្រោះ ជនជាតិចិន បានបង្ក កំហឹងធ្វើឲ្យមាន ភាពចលាចលយ៉ាងខ្លាំង ខណៈជួបប្រជុំជាមួយ   បុគ្គលិកក្រុមហ៊ុនអាកាស ចរណ៍ ម៉ា ឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅទីក្រុងទីក្រុងប៉េកាំង ប្រទេសចិន៕ 

គួររំឭកថា មកទល់នឹងពេលបច្ចុប្បន្នភាព បើទោះជាមានកិច្ច ខិតខំប្រឹងប្រែង រុករក ជាលក្ខណៈ ប្រព័ន្ធ និង អន្តរជាតិ យ៉ាងណាក៏ដោយចុះ តម្រុយនៅការរកឃើញ មិនទាន់មានសង្ឃឹមនៅឡើយ នោះទេ ខណៈកាលពីពេលកន្លងទៅ បណ្តាបំណែកកំទេចកំទី ក៏ដូចជា រលកសញ្ញា ដែលត្រូវបាន ក្រុមការងារ ចាប់ជាប់នោះ គ្រាន់តែស្ថិតនៅក្នុងការសន្និដ្ឋាន សង្ស័យអោយដឹងថា អាចជារបស់យន្ត ហោះម៉ាឡេស៊ី MH370 តែប៉ុណ្ណោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia


Tags: Asia,  Int news,  Breaking news,  Unt news,  Vietnam,  Plane crash,  USA,  United States