CamNews

តារា 

Park Bom និង Sandara Park (2NE1) បើកសន្និសិទកាសែត ប្រកាសអំពីបទថ្មី (វីដេអូខាងក្នុង)

កាលពីប៉ុន្មានថ្ងៃមុន Park Bom និង Sandara Park ដែលជាសមាជិក ក្រុមចំរៀងដ៏ល្បី 2NE1
បានប្រកាសអំពីសន្និសិទ្ធិកាសែតមួយ យ៉ាងតក់ក្រហល់ ដែលធ្វើអោយទស្សនិកជននិងអ្នក
សារព័ត៌មាន ឆ្ងល់យ៉ាងខ្លាំងហើយចង់ដឹងថា តើក្នុងសន្និសិទកាសែតនោះ 2NE1 នឹងប្រាប់ពី
អ្វីខ្លះទៅ?



វីដេអូសន្និសិទ្ធកាសែតបាន ដាក់បញ្ចូលក្នុង Youtube របស់ពួកគេ ដោយក្នុងវីដេអូបានប្រាប់ថា
ពួកគេនិងចាប់ផ្តើម ដើរសំដែង Concert ដ៏ធំទូទាំងអាស៊ី ដោយចាប់ផ្តើមពីខែមិនា ២០១៤ ។ តែ
អ្វីដែលធ្វើអោយទស្សនិកជន កាន់តែចាប់អារម្មណ៍ទៀតនោះគឺ បទថ្មីដែលមានចំណងជើងថា
" I Miss You " ដែលនឹងចេញនៅយប់រំលងអាធ្រាត្រថ្ងៃទី ២១ វិច្ឆិកា នេះហើយ ។

ក្នុងនោះផងដែរពួកនាងទាំង ២ ក៏បានបង្ហើបថា សមាជិកក្មេងបំផុត Minzy ក៏កំពុងតែថតចំរៀង
ទោលរបស់នាងផងដែរ ដែលនឹងអោយទស្សនិកស្តាប់ក្នុងពេលឆាប់ៗនេះ ៕

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ alkpop 


Tags: kpop,  star,  group,  band,  idol,  2ne1,  sandara park,  park bom