CamNews

តារា 

អ៊ីវ៉ា បង្ហាញឃ្លីបវីដេអូ បដិសេធថា មិនធ្លាប់លេង Facebook និង Instagram (Video Inside)

ភ្នំពេញៈ តារាចម្រៀងស្រី រាងតូចច្រឡឹង មានទឹកដមសំនៀងផ្អែមស្រទន់ មានឈ្មោះដើមថា កញ្ញា ឃីន ស្រីនាថ ហៅ អ៊ីវ៉ា ថ្មីៗនេះ បានរំលេច ឃ្លីបវីដេអូមួយ ដោយនាងបានចេញមុខ បដិសេធថា នាងមិនដែលលេង Facebook ឬក៏បង្កើត Account Facebook និង Instagram នោះទេ។

នៅក្នុងឃ្លីបវីដេអូមួយ មានរយៈពេលប្រមាណ ២៖៣០វីនាទី តារាស្រីរាងតូចច្រឡឹង កញ្ញា អ៊ីវ៉ា បានចេញមុខបដិសេធចោល យ៉ាងដាច់ខាតថា ចាប់តាំងពីនាងចូលប្រឡូកសិល្បៈ នាងមិនធ្លាប់បានបង្កើត Account Facebook ឬ Instagram ឡើយ ហើយនៅក្នុងនោះ នាងក៏បានអំពាវនាវ ទៅដល់អ្នកយកឈ្មោះនាង ទៅលេង Facebook មេត្តាបញ្ឈប់ ជៀសវាងធ្វើឲ្យប៉ះពាល់ ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ របស់នាង ។

ចង់ដឹងថា នៅក្នុងវីដេអូនោះ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ កញ្ញា អ៊ីវ៉ា និយាយអ្វីខ្លះ តោះទៅទស្សនា ទាំងអស់គ្នា ៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news,  local news,  social news,  Cambodia,  Khmer,  Asia,  Phnom Penh