CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple និង Intel កំពុងសហការគ្នា ក្នុងការអភិវឌ្ឍន៍ Smart Watch ,នឹងបង្ហាញខ្លួននៅឆ្នាំក្រោយ?

តាមប្រភពព័ត៌មានថ្មីមួយ ពីក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍នៅប្រទេសចិនបានបង្ហាញថា Apple
និង Intel ដូចជាកំពុងសហការជាមួយគ្នា លើគំរោងមួយហៅថា "នាឡិកាឆ្លាតវៃ"។ ជាក់ស្តែង
ជាងនេះ គេហទំព័រ TGBus.com បានឲ្យដឹងថា នាឡិកា Bluetooth នេះស្ថិតក្នុងដំណាក់កាល
កំពុងអភិវឌ្ឍ ហើយលទ្ធភាពច្រើន វាអាចនឹងត្រូវបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយ នៅពាក់
កណ្តាលដើមឆ្នាំ ២០១៣ ខាងមុខនេះ។

Blog បច្ចេកវិទ្យាជាច្រើនបានធ្វើការប៉ាន់ស្មានថា Smart Watch នេះអាចនឹងត្រូវបំពាក់នូវអេក្រង់
OLED ដែលមានទំហំ 1,5",  Bluetooth 4.0., ប្រើប្រាស់ CPU របស់ Intel។ ទន្ទឹមនឹងនោះ មនុស្ស
មួយចំនួនបានឲ្យដឹងថា លទ្ធភាពច្រើនដែល នាឡិកាឆ្លាតវៃនេះ នឹងមាន Support ថែមនូវ Siri
និងកម្មវិធីមួយចំនួនទៀតដែលមាន Support ជាមួយនឹងផលិតផល Apple, ជាពិសេស iPhone៕

រូបភាពសិប្បនិមិ្មត

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Apple,  Intel,  develop smart watch,  hightech news