CamNews

តារា 

SNSD TVXQ និងតារា KPOP ៥៧ រូបទៀត ចាញ់ក្តីជាមួយក្រុមហ៊ុន Naver ដែលមានតំលៃ ជាង ១ លានដុល្លារ

កាលពីថ្ងៃទី ៥ ខែមករា ២០១៣ តារា KPOP ជាច្រើន បានរកឃើញថា ក្រុមហ៊ុន Naver បានប្រើ ប្រាស់ឈ្មោះ របស់ពួកគេ ដើម្បី ទាក់ទាញ និងជំនួយ ដល់ការ ស្វែងរក ផលិតផលរបស់ ក្រុមហ៊ុន ដោយមិន បានសុំការ អនុញ្ញាតិ ពីពួកគេ ។

SNSD, TVXQ and 57 top Korean star sentenced losing 1

ការប្រើប្រាស់ ឈ្មោះនិង រូបថតរបស់ តារាទាំងនោះ មានដូចជា Bae Yong Joon និង SNSD ជា​ដើម ត្រូវបាន គេប្រើប្រាស់ រូបថតរបស់ ពួកគេ ដើម្បីជំនួយ ក្នុងការស្វែងរក ឈ្មោះ​ ផលិតផល​សំលៀក​បំពាក់ របស់ខ្លួន ។ គេបានរក ឃើញថា តំលៃខូចខាត របស់តារា ទាំងនោះ មានតំលៃ ប្រមាណ ១ ពាន់លាន វ៉ុន ដែលគិតជា ដុល្លារប្រមាណ ១ លានដុល្លារ ។ តារាៗ ដែលត្រូវបាន គេប្រើប្រាស់ រូប និងឈ្មោះ ទាំងនោះ មានដូចជា S NSD, TVXQ, Bae Yong Joon, Kim Nam Gil, Lee Dong Gun, miss A, 2PM, Wonder Girls នឹងតារាផ្សេងៗ ទៀតជាច្រើន ដែលមកពី ផលិតកម្មធំ ដូចជា JYP YG SM ។

SNSD, TVXQ and 57 top Korean star sentenced losing 2

យ៉ាងណាក្តី ការិយាល័យ តុលាការនៅ Seongnam បានប្រកាសថា វាអាច មានទោស គឹទាល់តែ គេបាន យករូបរបស់ តារាៗ ទៅប្រើប្រាស់ ក្នុងន័យមិនល្អ ។ តុលាការ មិនបានរក ឃើញទោស ណាមួយ ដែលអាចចោទ ប្រកាន់ ក្រុមហ៊ុន Naver បានឡើយ ព្រោះវា គ្រាន់តែ ជាជំនួយក្នុងការ ស្វែងរក ក្រុមហ៊ុន មិនបាន ប្រើឈ្មោះ ទាំងនោះដោយ ត្រង់នោះឡើយ ៕

SNSD, TVXQ and 57 top Korean star sentenced losing 3


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star,  kpop,  singer,  actor,  actress,  snsd,  tvxq,  bae yong joon,  yg,  sm,  jyp,  naver