CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលមួយចំហៀងក្រុង ខណៈឆេះ ផ្សារធំបំផុត ប្រចាំ ប្រទេស (មានប្រជុំរូបភាព)

ព័ត៌មានអន្តរជាតិ ៖ វេលាម៉ោង ៨ និង ៥៥ នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍ ទី ២៧ មីនា ឆ្នាំ ២០១៤ នេះ ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចេញ ផ្សាយ ព័ត៌មានរូបភាព    អោយដឹងថា កាលពីវេលា ល្ងាចម្សិល  មិញ នៅឯប្រទេសឡាវ  ឯណោះ   វិញ ករណីឆេះផ្សារ ធំបំផុតប្រចាំប្រទេស បានធ្វើ អោយមានភាពភ្ញាក់ផ្អើលជាខ្លាំង។

លើសពីនេះ ប្រភពសារព័ត៌មានដដែល សរបញ្ជាក់បន្ថែមអោយដឹងថា បេក្ខភាពផ្សារធំបំផុត ប្រ ចាំប្រទេសមួយនេះ​ មានឈ្មោះថា Thong Khan Kham មានវត្តមានស្ថិតនៅក្នុងក្រុង Vientiane ប្រទេសឡាវ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មិនត្រឹមតែ មានការរោលរាល​ ឆាបឆេះ តែប៉ុណ្ណោះទេ តែក៏មានករណីផ្ទុះ ដូចគ្នាដែរ អំឡុងពេល ឆាបឆេះ ។

គួររំឭកថា អគ្គីភ័យដ៏សន្ធោសន្ធៅមួយនេះ បានកើតឡើង កាលពីវេល្ងាច ម្សិលមិញ វេលាម៉ោង ប្រមាណជាង ៧ និង ៤០ នាទីល្ងាច​ម៉ោងក្នុងស្រុក ប្រទេសឡាវ ។ ដោយឡែក មូលហេតុដែល នាំអោយមានការឆាបឆេះ ពុំទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ ពោល ស្ថិតនៅក្រោមការតាម ដានស៊ើបអង្កេតនៅឡើយ ខណៈ ទំហំ នៃការខូចខាត ក៏ដូចជា អ្នករងគ្រោះ ទំព័រសារព័ត៌មាន មួយនេះ ពុំទាន់បានចេញផ្សាយអោយដឹងដូចគ្នា ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Asia,  Int news,  Breaking news,  Unt news,  Laos,  Vientiane,  Fire