CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅស្លឹកត្រចៀក ក្រោយ IS សម្លាប់ ពីលុត ដុតទាំងរស់ ហ្ស៊កដានី កាត់ទោស ប្រហារជីវិត ភ្លាមៗ សមាជិក IS

ព័ត៌មានអន្តរជាតិ ទាន់ហេតុការណ៍ ៖ ហ្ស៊កដានី បានធ្វើការផ្តន្ទាទោស ប្រហារជីវិត ជនជាប់ចោទពីររូប ក្នុងនោះ រួមមាន សមាជិកជីហាត នៃក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម IS ជាស្រ្តីដៃដល់ជំនាញខាងបំផ្ទុះគ្រាប់ បែក ក្រោយមានការសម្លាប់ដោយដុតទាំងរស់ បេក្ខភាព ពីលុតប្រទេស ហ្ស៊កដានី នាពេលថ្មីៗនេះ ។


ទំព័រប៊ីប៊ីស៊ី បន្តចុះផ្សាយអោយដឹងថា ស្រ្តីជាបេក្ខភាព ជាប់ឈ្មោះ ឧក្រិដ្ឋជនដៃដល់ខាងលើមានឈ្មោះ ថា Sajida al-Rishawi ជំនាញខាង បំផ្ទុះគ្រាប់បែក និងសមាជិក IS ម្នាក់ផ្សេងទៀតមាន   ឈ្មោះ Ziyad Karboli ប្រតិបត្តិការ ក្រុមអាល់កៃដា ទាំងពីរនាក់ ត្រូវបានសម្លាប់ នា ព្រឹកព្រលឹម    ថ្ងៃ បន្ទាប់ ក្រោយពី មានការសម្លាប់ ពីលុត ប្រទេស ហ្ស៊កដានី ពោល រយៈពេល ប៉ុន្មានក្រោយ  បន្ទាប់ ពី វីដេអូន អនឡាញ បង្ហាញជាក់ស្តែង ឃើញពីការសម្លាប់ពីលុត ហ៊្សកដានី ដោយដុតទាំងរស់  ពី លុត Moaz al-Kasasbeh

លោកត្រូវបានចាប់ឃាត់ខ្លួន អំឡុងពេលដែលមានករណីបើកយន្តហោះ ក្នុងបេសកម្មវាយប្រហារ តាម អាកាសប្រឆាំង IS កាលពីអំឡុងខែ ធ្នូ នៅក្នុងប្រទេស ស៊ីរី កន្លងទៅ ៕

- អាន ៖ ពិភពលោក តក់ស្លុត​ ជាមួយនឹងវីដេអូ IS សម្លាប់ចំណាប់ខ្មាំង ជាពីលុត បើកយន្តហោះ "ដុតទាំងរស់"

-​ អាន ៖ IS សម្លាប់កាត់ក្បាល ចំណាប់ខ្មាំង ជប៉ុន ខណៈ ហ្ស៊កដានី ភ័យខ្លាច​កើតលើ ពីលុត បើកធ្លាក់យន្តហោះ របស់ខ្លួន

- អាន ៖ សងប្តីនាងខ្ញុំវិញមក ជាអ្នកកាសែត ឯករាជ្យ ព្រោះ IS ចាប់បាន គម្រាមសម្លាប់ថែមទៀតផង

- អាន ៖ ២៤ ម៉ោងមិនដោះលែង ស្រ្តីជាអ្នកគប់គ្រាប់បែក IS នឹងសម្លាប់ចំណាប់ខ្មាំង ជប៉ុន និង ពីលុតជាអ្នកបើកយន្តហោះ


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Japan,  Tokyo,  Ontake,  Asia,  Asean,  Int news,  Breaking news,  Unt news,  ISIS,  Jordan,  Pilot