CamNews

តារា 

Hot: Ronaldo ជិតទទួលបានប្រាក់បៀវត្ស ខ្ពស់ពី Real Madrid

Real Madrid ចង់ប្រើប្រាក់ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីចងជើងកីឡាករ
Ronaldo
កុំឲ្យចាកចេញពីក្លឹប។

នៅចំពោះមុខរឿងដែល CR7 បាននិយាយថា “មិនសប្បាយចិត្ត” ហើយចង់ធ្វើការចាកចេញពី
ពហុកីឡាដ្ឋាន Bernabeu, ថ្នាក់ដឹកនាំ Real មិនអាចអង្គុយនៅស្ងៀមបានឡើយ។ ក្រោយពីការ
ប្រជុំមួយបញ្ចប់ ប្រធានក្លឹបលោក Perezបានសំរេចថានឹងធ្វើការដំឡើងប្រាក់បៀវត្សឲ្យ Ronaldo
ដើម្បីចងជើងកំពូលកីឡាករពរទុយហ្គាល់រូបនេះ។

Ronaldo នឹងទទួលបានប្រាក់បៀវត្សខ្ពស់

ជាក់ស្តែង CR7 នឹងមានការប្រជុំមួយជាមួយនឹងលោកប្រធាន Perez នៅថ្ងៃនេះដើម្បីនិយាយពី
កំរិតបៀវត្សរបស់ Ronaldo នឹងត្រូវដំឡើងដល់ ២០លានអឺរ៉ូ/រដូវកាល ដែលមានប្រសិទ្ធិភាពរហូត
ដល់ពេល Ronaldo បញ្ចប់អាជីពបាល់ទាត់របស់ខ្លួននៅ Real៕

ដោយ៖ សិលា
ប្រភព៖ 24h


Tags: ronaldo,  get high salary,  real madrid,  footbal,  star sport