អង្គរវត្ត មានន័យថា "ប្រាសាទក្រុង" ជាប្រាសាទបែបបហិណ្ឌូនិយម កសាងដោយព្រះបាទ
សូរ្យវរ្ម័នទី២ នៅដើមសតវត្សរ៍ទី១២ ជាប្រាសាទ ដែលបានថែរក្សាយ៉ាងល្អឥតខ្ចោះ និង ជា
ប្រាសាទតែមួយគត់ ដែលជាមជ្ឈមណ្ឌលនៃសាសនាយ៉ាងសំខាន់តាំងពី មូលដ្ឋានដំបូង គឺ
ហិណ្ឌូ ឧទ្ទិសថ្វាយព្រះវិស្ណុ ក្រោយមកថ្វាយពុទ្ធសាសនិក ដែលមានទីតាំងស្ថិតនៅទឹកដី
ខេត្តសៀមរាប។
ប្រាសាទអង្គរវត្ត បច្ចប្បន្នបានក្លាយជាតំបន់ទេសចរណ៍បុរាណវត្ថុមួយដ៏មានតំលៃ និង ល្បី
ល្បាញទូទាំងសកលលោក ដែលបានដាក់បញ្ចូលជាសម្បតិ្តបេតិកភ័ណ្ឌពិភពលោកជាប់ជា
ចំណាត់ថ្នាក់ លេខ ៧ លើពិភពលោក ដោយសារតែស្នាដៃ ដ៏ល្អប្រណិត របស់ខ្មែរ បាន
បង្កើតជាប្រាង្គប្រាសាទ ដ៏អច្ឆរិយនេះឡើង ជាមួយនឹងការជ្រើសរើសទីតាំងភូមិសាស្រ្ត ដ៏
ប៉ិនប្រសព្វ បានធ្វើឱ្យទីក្រុងសម័យដើម ដែលធ្លាប់ជាអាណាចក្រខ្មែរ ដ៏រុងរឿងបំផុត ប្រែ
ក្លាយខ្លួន ជាតំបន់ទេសចរណ៍ ដ៏មហិមានៅលើពិភពលោកទំាងមូល៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ