រមណីដ្ឋានកោះខ្សាច់ គឺជារមណីដ្ឋានមួយដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ក្នុងអំឡុង រដូវប្រាំង ជាពិសេសក្នុងឳកាសបុណ្យចូលឆ្នាំខែ្មរ និងបុណ្យចូលឆ្នាំចិន។
រមណីដ្ឋានកោះខ្សាច់នេះ មានទទឹង ០.៥គ.ម និងបណ្តោយ២គ.ម ដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងមានទឹកហូរពីលើ ជាមួយរស្មីព្រះអាទិត្យចែងចាំងពីលើ។ ភ្ញៀវទេសចរបរទេសទាំងឡាយ តែងមកទស្សនា សំរាកលំហែនៅលើឆ្នេរខ្សាច់យ៉ាងសប្បាយរីករាយ ហើយកោះខ្សាច់នេះបានផ្តល់ នូវកន្លែងដ៏ស្រស់ស្អាត សម្រាប់ងូតទឹក ហែលលេង និងស្ទូចត្រីកំសាន្ត។
រមណីដ្ឋានកោះខ្សាច់ មានទីតាំងស្ថិតនៅលើទន្លេសេសាន ចំងាយ៥គ.ម ភាគខាងកើត នៃក្រុងស្ទឹង ត្រែង៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia