អូរតាវ៉ៅ គឺជារមណីយដ្ឋានធម្មជាតិមួយ ដ៏ស្រស់ត្រកាល ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ ភ្នំខៀវមានចម្ងាយ ៩គ.ម ពីទីរួមខេត្តប៉ៃលិន និង ៣៧១គម ពីទីក្រុងភ្នំពេញ ពីបាត់ដំបង ទៅប៉ៃលិន រហូតដល់ព្រំប្រទល់ថៃ មានចម្ងាយ១០៥គម។
តាំងពីចុងឆ្នាំ១៩៩៦ ដោយមានការសម្រុះសម្រួលនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ចៅហ្វាយក្រុងប៉ៃលិន ធ្វើឲ្យ ខេត្តនេះនាពេលបច្ចុប្បន្នមានការអភិវឌ្ឍន៍ច្រើនដូចជា កន្លែងដទៃទៀត នៅក្នុងប្រទេសកម្ពុជាដែរ។ តាំងពីឆ្នាំ១៩៩៨ តាំងពីដើមជោគជ័យខាងនយោបាយរបស់រដ្ឋាភិបាល ធ្វើឲ្យខេត្តប៉ៃលិនពេលបច្ចុប្បន្ន បានក្លាយទៅជា តំបន់សេដ្ឋកិច្ច ដ៏សំខាន់ សម្រាប់អ្នកវិនិយោគ ក្នុងស្រុក និងក្រៅស្រុក ព្រោះតំបន់នេះគឺមានសក្តានុពល សម្រាប់សេដ្ឋកិច្ច ជាពិសេសអេកូទេសចរណ៍ធម្មជាតិ។
ប៉ៃលិនគឺពោរពេញដោយព្រៃ ជ្រលងភ្នំ ទឹកធ្លាក់ ព្រែកតូចៗ និងសត្វព្រៃ។ វាជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍ដ៏សំខាន់៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia.