ភ្នំដោះក្រមុំ ជារមណីយដ្ឋាន មួយសម្បូរណ៍ទៅដោយសម្រស់ធម្មជាតិ ដ៏ស្រស់បំព្រង
ដែលមានទីតាំងស្ថិតនៅក្នុង ភូមិដោះក្រមុំ ឃុំសុខដុម ស្រុកសែនមនោរម្យ ចម្ងាយ
៣គីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី។
រមណីយដ្ឋាន ភ្នំដោះក្រមុំ ជាតំបន់ទេសចរណ៍ ដ៏ស្រស់ត្រកាល ដែលមានផ្ទៃដីជាង
១០០ ហិកតា និង មានប្រជាជន រស់នៅក្នុងតំបន់នោះ ប្រមាណជា ២,០៩២គ្រួសារ
ប្រកបមុខធ្វើស្រែចំការ។
ភ្នំដោះក្រមុំ ជាកន្លែងកំសាន្ត ពោរពេញធម្មជាតិពណ៌បៃតងខ្ចី ជាមួយនឹងបរិយាកាស
ស្រស់ស្អាត មាន ជ្រលងភ្នំ និង ជ្រោះ ដ៏ទាក់ទាញបំផុត សំរាប់ភ្ញៀវទេសចរណ៍ ជាតិ
និង អន្តរជាតិ មកកំសាន្ត៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ