CamNews

ទេសចរណ៍ 

ផ្ទាំងថ្មយក្ស ដ៏ខ្ពស់ និង ធំមហិមា នៅជាប់ មាត់ទន្លេ ពោរពេញដោយភាពរន្ធត់

Pulpit គឺជាឈ្មោះផ្ទាំងថ្មយក្ស ដ៏ខ្ពស់ និង ធំមហិមា ដ៏ស្រស់ស្អាត និងរន្ធត់បំផុត ប្រសិនបើអ្នក បានឈរ នៅលើផ្ទាំងថ្មនេះ​សម្លឹងមើលមកខាងក្រោម។ ផ្ទាំង Pulpit ជាផ្ទាំងដ៏ធំមហិមាមួយដ៏ មានប្រជាប្រិយភាព ពោរពេញទៅដោយបរិយាកាសបរិសុទ្ធ  និងទេសភាព  ដ៏ស្រស់ត្រកាល ព័ទ្ធនៅជុំវិញ  ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសណូវេ។

Pulpit គឺជាភ្នំមួយ ដែលមានកំពស់នៅលើណីវ៉ូទឹកសមុទ្រ៦០៤ម៉ែត្រ ខ្ពស់។ បច្ចុប្បន្នតំបន់នេះ បានប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ទាក់ទាញ និងស្រស់ស្អាតមួយ ដែលសម្បូរ ទៅដោយ ទិដ្ឋភាពប្លែកភ្នែក អាចឱ្យភ្ញៀវទេសចរ សំរាក និង ទទួលបានអារម្មណ៍ ធូរស្បើយ យ៉ាងខ្លាំង  ជាមួយនឹងដំណើរកំសាន្ត មកកាន់តំបន់ដ៏ខ្ពស់ នៅលើផ្ទាំងថ្មយក្ស ដ៏ធំមហិមានេះ។

ភ្ញៀវទេសចរ ជាច្រើនចូលចិត្តមកកំសាន្ត នៅតំបន់នេះ រីករាយជាមួយនឹងការគយគន់ ទេសភាព ពីលើកំពូលភ្នំនៃផ្ទាំងថ្ម Pulpit សម្លឹងមើលទេសភាពដ៏ស្រស់ស្អាតនៅជុំវិញតំបន់នេះ ថតរូប ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងអង្គុយហាលថ្ងៃជាក្រុមនៅលើផ្ទាំងថ្មដ៏ចម្លែកនេះ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖​ tidereiser


Tags: Travel Pulpit Rock