CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ ប្រាង្គប្រាសាទប្រវត្តិសាស្រ្ត ដ៏ស្រស់ស្អាត សម្បូរណ៍ដោយ បរិយាកាសបរិសុទ្ធិ ប្រាសាទអង្គរធំ

ប្រាសាទអង្គរធំ ​ ជា​តំបន់ទេសចរណ៍ប្រាង្គប្រាសាទបុរាណ ដែលបានកសាង​ឡើង​នៅ ​ចុង​
សតវត្សរ៍​ទី​១២ ​ដល់​ដើម​សតវត្សរ៍​ទី​១៣​ ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។ ប្រាសាទ​នេះ​ មាន​ទី
តាំង​​នៅ​ចម្ងាយ ១.៦​គីឡូម៉ែត្រ ​ខាងជើង​ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។

​ប្រាសាទអង្គរធំ ជាកន្លែងកំសាន្ត   ដ៏មានប្រជាប្រិយភាព និង ទាក់ទាញបំផុត  ជាមួយនឹង
ទេសភាព  ដ៏ស្រស់ត្រកាល នៅជុំវិញ   ប្រាសាទ និង ជាទីក្រុង ​ដ៏​រឹងមាំ​មួយ    នៅសម័យ
បុរាណ ដែលមាន​ក្រឡា​ផ្ទៃ ៩​គីឡូម៉ែត្រ​ការ៉េ ជា​ទីក្រុង​ចុងក្រោយ ​និង ​មាន​អាយុកាល​យូរ​
ជាង​គេ​   នៃ​អាណាចក្រ​ខ្មែរ  ​​ ដែលបាន​កសាងឡើង​ដោយ ​  ព្រះមហាក្សត្រ​ដ៏​អស្ចារ្យ  ​នា
សម័យអង្គ​រ​ ព្រះបាទ​ ជ័យវរ្ម័ន​ទី​៧ (​គ្រង​រាង​ពី​ឆ្នាំ​១១៨១-១២០១)​។

​ភ្ញៀវទេសចរណ៍ ជាតិ និង អន្តរជាតិ ចូលចិត្តមកកំសាន្តនៅតំបន់នេះ  រីករាយជាមួយនឹង
ការទស្សនាប្រាង្គប្រាសាទ ចម្លាក់ សិក្សាពីប្រវត្តិនៃការកសាងប្រាសាទ  ដើរកំសាន្តមើល
ទេសភាព និង ជិះដំរី គយគន់ទិដ្ឋភាពនៅជុំវិញប្រាសាទ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ


Tags: Travel Angkor Thom Temple