CamNews

ទេសចរណ៍ 

ផុសផ្ទាំងថ្មយក្សដ៏ចម្លែក ស្ថិតនៅតំបន់ដែលមានកម្ពស់ ទឹកសមុទ្រខ្ពស់ជាងគេ លើពិភពលោក (មានវីដេអូ)

Fundy គឺជាឈ្មោះឈូងសមុទ្រមួយដ៏ចម្លែក ប្លែកអារម្មណ៍ ពោរពេញទៅដោយទស្សនីយភាព
ដ៏ស្រស់ត្រកាល ដែលាមានទីតាំងស្ថិត  នៅក្នុងប្រទេសកាណាដា។ ឈូងសមុទ្រ Fundy គឺជា 
តំបន់ទេសចរណ៍ជាតិដ៏ស្រស់ស្អាតដែលមានឈូងសមុទ្រនិងឆ្នេរខ្សាច់ប្រវែង ២៧០គីឡូម៉ែត្រ
និងជាតំបន់ដែលមានកំពស់ទឹកសមុទ្រខ្ពស់បំផុតនៅលើពិភពលោក។

តំបន់កម្សាន្តដ៏ទាក់ទាញនេះ សម្បូរទៅដោយផ្ទាំងថ្មធំៗ ដ៏ចម្លែក  មានទ្រង់ទ្រាយប្លែកៗ ខុស
ប្លែកពីគ្នា។ ភ្ញៀវទេសចរ អាចមកទស្សនាកម្សាន្តនូវទស្សនីយភាពធម្មជាតិដ៏ស្រស់បំព្រង នៅ
ពេលដែលទឹកនាច (ទឹកស្រក់) ស្រូបយកខ្យល់អាកាសបរិសុទ្ធ ថតរូប ទស្សនាឆកសមុទ្រធំៗ
និងជិះទូកលេងកម្សាន្តនៅជុំវិញតំបន់នេះ។

តំបន់ទេសចរណ៍ធម្មជាតិដ៏មានប្រជាប្រិយភាពនេះ  មានទឹកជោរ និង ទឹកនាច រយៈពេល ៦ 
ម្តង និងមានទឹកជោរ និងទឹកនាច ២ដង ក្នុង១ថ្ងៃ៕

សូមទស្សនា រូបភាព ខាងក្រោម

 

 

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ dreamyourholidays 


Tags: Travel Attractive Bay Of Fundy Canada