ភូមិផលិត ក្រមា និង សូត្រ ជាតំបន់ទេសចរណ៍វប្បធម៌ប្រពៃណី បុរាណខ្មែរ មួយទាក់ទាញ
ដែលស្ថិតនៅក្នុង ឃុំពារាម ឃុំត្នោត ក្នុងស្រុកបាទី និង ភូមិតាំងយ៉ាប ក្នុងស្រុកសំរោង
ខេត្តតាកែវ មានចម្ងាយ ៦៥ គ.ម ពីទីក្រុងភ្នំពេញ។
ភូមិ តាំងយ៉ាប ជាភូមិតម្បាញដ៏ធំជាងគេ នៅក្នុងខេត្តតាកែវ នៅជិតភ្នំជីសូរ និង ជាតំបន់
ទេសចរណ៍ ដ៏ល្បីល្បាញបំផុត ខាងផលិត ក្រមា និង សូត្រ ខ្មែរ ដ៏ល្អ និង មានគុណភាព
ដែលមាន ប្រជាប្រិយភាពមួយ ក្នុងខេត្តតាកែវ។
អ្នកភូមិ រស់នៅក្នុងតំបន់នេះ បានរក្សានូវ ទំនៀមទម្លាប់ប្រពៃណីខ្មែរ បានយ៉ាងខ្ជាប់ខ្ជួន
តាមរយៈសិប្បកម្មតម្បាយសូត្រប្រពៃណី ផាមួង ហូល ក្រមា និង ក្រណាត់កាតុងជាដើម។
ជាពិសេស ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ដែលមកកំសាន្ត នៅតំបន់នេះ តែងបាន
ចូលមក ទស្សនា តាមភូមិ មើលពីស្នាដៃ ផលិតផល តម្បាញខ្មែរ និង ជាវ នូវផលិតផល
តម្បាញខ្មែរ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ