ទំនោររបស់មនុស្សក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ គឺការធ្វើដំណើរកំសាន្ត។ ដោយហេតុដូច្នេះហើយ បានជាចំនួនភ្ញៀវទេសចរជាច្រើន ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ចេះតែកើនឡើងជារៀងរាល់ឆ្នាំ។ នៅពេលដែលមនុស្សចង់លំហែកំសាន្ត។ ពួកគេធ្វើដំណើរទៅកន្លែងដទៃ ទៀត ជាពិសេសគឺរមណីដ្ឋាន ដែលមានសម្រស់ធម្មជាតិស្រស់ត្រកាល។ ដូច្នេះ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរដ៏ច្រើន ទើបតំបន់ជាច្រើនត្រូវបានអភិរក្ស និងអភិវឌ្ឍន៍ជាពិសេស តំបន់ដាច់ស្រយាលនៅទិសឥ្ឍសាននៃប្រទេសកម្ពុជា។
លោកធុក សុខុម ដែលជាអតីតប្រធានក្រុមការងារ នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ទន្លេមេគង្គ បាននិយាយថា ក្នុងចំណោមរមណីដ្ឋានអេកូ-ទេសចរណ៍ដ៏ពេញនិយម ក្នុងប្រទេសកម្ពុជា ខេត្តស្ទឹងត្រែងគឺជាខេត្តមួយដ៏អស្ចារ្យក្នុងបណ្តាតំបន់ទេសចរណ៍កម្រិតខ្ពស់ ជាមួយនឹងសម្រស់ ធម្មជាតិដ៏ស្រស់ត្រកាលដែលមិនទាន់មាននរណាប៉ះពាល់ ដូចជារមណីដ្ឋានអូរឬស្សីកណ្តាល និងសហគមន៍ព្រះរំកិលជាដើម។
សហគមន៍អេកូ ទេសចរណ៍ទាំងនេះ ត្រូវបានគេដាក់ជាតំបន់អភិរក្ស និងយុទ្ធនាការនីតិសម្បទា ក្នុងការធ្វើឲប្រសើរឡើងនូវការរីកលាស់នៃធម្មជាតិ និងបម្រើនូវតម្រូវការរបស់ភ្ញៀវទេសចរ។ នៅពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប្រមូលផ្តុំ និងរៀបចំធ្វើការផ្សព្វផ្សាយអំពី តំបន់អេកូ-ទេសចរណ៍ទាំងនេះ។មានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ទៅកាន់តំបន់ទាំងនោះ។
ចំពោះគោលបំណងនៃការអភិវឌ្ឍវិស័យទេសចរណ៍ គណៈកម្មាការប្រចាំតំបន់អូរឬស្សីកណ្តាល និងរមណីដ្ឋានសុភមិត្រ បានរៀបចំរមណីដ្ឋានរបស់ពួកគេ ឲកាន់តែមានភាពទាក់ទាញ សម្រាប់ ភ្ញៀវទេសចរន៍ជាតិ និងអន្តរជាតិ ។
ម្លប់បៃតង គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបានផ្តល់នូវការលើកទឹកចិត្តចំពោះសហគមន៍ ដោយបានផ្តល់នូវវគ្គបណ្តុះបណ្តាលបរិស្ថានដល់ពួកគេ ដូចជា ជំនាញដឹកនាំសហគមន៍ វិធីសាស្ត្រ ក្នុងការការពារបរិស្ថាន និងរបៀបបម្រើភ្ញៀវ និងអនាម័យម្ហូបអាហារ។
នៅក្នុងលក្ខខណ្ឌក្នុងការកសាងខ្ចុះសម្រាប់ភ្ញៀវទេសចរ សហគមន៍ក៏បានទទួលថវិកាពីអង្គការ ម្លប់បៃតង ផងដែរ។ អង្គការម្លប់បៃតង នឹងធ្វើការពិនិត្យមើល ប្រសិនបើជាសំណើរត្រឹមត្រូវ ពួកគេនឹងជួយ។ អង្គការក្រៅរដ្ឋាភិបាលមួយនេះ នឹងផ្តល់ដល់សហគមន៍ទាំងឡាយនូវថវិកា ដែលផ្អែកទៅលើគម្រោងរបស់ពួកគេ ដូចជា "គម្រោងមីក្រូ " ជាដើម។ ដូច្នេះនេះជាការពិតណាស់ ដែលអង្គការម្លប់បៃតង បានកសាងខ្ចូសចំនួន៨ នៅជាប់មាត់ទឹក ផ្សេងៗពីគ្នា ហើយគម្រោងម្លប់ បៃតងភាគច្រើន ត្រូវទទួលបានការគាំទ្រពីមូលនិធិក្រសួងទេសចរណ៍ផងដែរ។
ដោយចាប់ផ្តើមពីការសង្កេត ភ្ញៀវទេសចរភាគច្រើន ដែលមកពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងទីក្រុងភ្នំពេញ តែងតែមកទស្សនារមណីដ្ឋានអូរឬស្សីកណ្តាលនេះជារៀងរាល់ថ្ងៃ ដែលរមណី ដ្ឋាននេះមានចំងាយត្រឹមតែ២៧គីឡូម៉ែតប៉ុណ្ណោះភាគខាងត្បូងនៃទីក្រុងស្ទឹងត្រែង។ នៅចុងសប្តាហ៍ ភ្ញៀវទេសចរប្រហែលពី១៥-២០ម៉ូតូបានមកទស្សនាទីនេះ។ ប៉ុន្តែសម្រាប់ពិធី បុណ្យជាតិ ដូចជាបុណ្យចូលឆ្នាំខែ្មរ បុណ្យភ្ជុំបិណ្ឌ ឬបុណ្យអុំទូកជាដើម មានភ្ញៀវទេសចរជាតិ ជាច្រើនពាន់នាក់បានមកទស្សនាទីនេះ។
ចំពោះសុវត្ថិភាពរបស់ភ្ញៀវទេសចរ អង្គការម្លប់បៃតងបានកសាងប៉ុស្តិ៍ត្រួតពិនិត្យ កន្លែងផ្ញើឥវ៉ាន់ និងមជ្ឈមណ្ឌលព័ត៌មាន ។ តំបន់អភិរក្សមានដី និងព្រៃឈើ ទំហំ៥០៣៦ហិកតា តាមបណ្តោយទឹក ធ្លាក់មរណីដ្ឋានអេកូ-ទេសចរណ៍អូរឬស្សីកណ្តាល។
ដោយមើលឃើញតំបន់នេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនដូច្នេះ ។ក្រសួងទេសចរណ៍ កំពុងលើកទឹកចិត្ត ក្នុងការអភិវឌ្ឍន៍រមណីដ្ឋាននេះ ដោយបានមកធ្វើទស្សនកិច្ចសិក្សា នៅទីនេះ ផងដែរ។
មុនពេលដែលអង្គការម្លប់បៃតងបានមកជួយសហគមន៍នេះ ជារៀងរាល់ពិធីបុណ្យជាតិ ប្រធាន សហគមន៍ បានឲ្យឯកជនធ្វើការដេញថ្លៃ ក្នុងការរៀបចំ និងគ្រប់គ្រង។ តែចាប់តាំងពីអង្គការ ម្លប់បៃតងបានចូលមកដល់ទីនេះ ក៏បានជួយអភិវឌ្ឍន៍រមណីដ្ឋានអេកូ-ទេសចរណ៍នេះឡើង ព្រមទាំងមានការរៀបចំសហគមន៍បន្ថែមទៀត។
នៅពេលដែលភ្ញៀវទេសចរដែលបានមកទស្សនាតំបន់នេះកាន់តែមានចំនួនច្រើនឡើង អង្គការ ម្លប់បៃតងបានបើកវគ្គបំពាក់បំប៉នភាសាអង់គ្លេស ទៅដល់យុវជនក្មេងៗ ដើម្បីឲ្យពួកគេមាន លទ្ធភាពធ្វើជាមគ្គទេសសម្រាប់ភ្ញៀវទេសចរណ៍បាន។
ទាំងមន្ត្រីរាជរដ្ឋាភិបាល និងផ្នែកឯកជន បានសង្ឍឹមថា ចំនួនភ្ញៀវទេសចរដែលមានចំនួន ចេះតែកើតឡើងនឹងរីកសាយភាយគ្រប់តំបន់ពីព្រោះតំបន់នេះគឺនៅបន្ទាប់ពីផ្លូវជាតិលេខ៧ ដែល ទើបតែកសាងថ្មី ។
ក្រៅពីរមណីដ្ឋានវប្បធម៌ ប្រទេសកម្ពុជានូវមានរមណីដ្ឋានអេកូ-ទេសចរណ៍ជាច្រើនទៀត ដែលពិតជាទាក់ទាញទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាតំបន់ឦសានដ៏ពិសេសនៃ ប្រទេសកម្ពុជា។
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia