បឹង Plitvice ជាតំបន់ឧទ្យានជាតិ ធម្មជាតិដ៏ស្រស់ស្អាត ពោរពេញទៅដោយទេសភាពដ៏ប្រណិត
ប្លែកភ្នែក និងទាក់ទាញបំផុត ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសក្រូអាត។
ឧទ្យានជាតិបឹង Plitvice ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានប្រជាប្រិយភាព និងសម្បូរទៅដោយ
សម្រស់ធម្មជាតិដ៏ស្រស់បំព្រង ដែលត្រូវបានជាប់នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងឆ្នាំ
១៩៧៩។ នៅជុំវិញតំបន់ឧទ្យានជាតិបឹង Plitvice មានបឹងសរុបទាំងចំនួន ១៦ និង មានទឹកធ្លាក់
តម្រៀបគ្នាជួរ អមជាមួយនឹងស្ពានដ៏វែងឆ្លងកាត់បឹង បង្កើតបានជាទិដ្ឋភាពមួយ ដ៏ស្រស់ត្រកាល
សាកសមបំផុត សំរាប់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក ធ្វើដំណើរកម្សាន្ត និងសម្រាកលំហែ
កាយ គយគន់ទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ៕
សូមទស្សនា វីដេអូខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ visit-croatia