ឆ្នេរលំហែកាយគឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតពោរពេញទៅដោយទេសភាព ដ៏ស្រស់
ត្រកាល និងខ្យល់អាកាសបរិសុទ្ធ ត្រជាក់ជាប់ចិត្តដែលមានទីតាំងស្ថិតនៅជិតឆ្នេរអូរឈើទាល និង
កោះពស់ (កោះមរកត) ខេត្តព្រះសីហនុ។
ឆ្នេរលំហែកាយជាកន្លែងកម្សាន្តនិងជាកន្លែងសម្រាកលំហែកាយដ៏មានប្រជាប្រិយបំផុត សំរាប់ភ្ញៀវ
ទេសចរមកនៅថ្ងៃចុងសប្តាហ៍ និង ថ្ងៃឈប់សម្រាក។ ឆ្នេរលំហែកាយមានភាពទាក់ទាញយ៉ាងខ្លាំង
ដោយសារតែ ទីនេះមានឆ្នេរខ្សាច់ពណ៌សក្បោះ ទឹកសមុទ្រថ្លាឈ្វេងខ្យល់បរិសុទ្ធ និងមានតូបធ្វើពី
ឈើ ប្រកស្បូវ ជាជួរនៅជាប់មាត់ឆ្នេរអាចឱ្យភ្ញៀវទេសចរ សម្រាក និង គយគន់ទេសភាព ដ៏ស្រស់
បំព្រងនៅជុំវិញឆ្នេរលំហែកាយបានយ៉ាងងាយស្រួល និងអាចកាត់បន្ថយអារម្មណ៍តានតឹង និងភាព
នឿយហត់ បានយ៉ាងមានប្រសិទ្ធិ។
ភ្ញៀវទេសចរ ភាគច្រើនចូលចិត្តមកកម្សាន្តនៅតំបន់នេះរីករាយជាមួយនឹងការហែលទឹកដើរកម្សាន្ត
តាមមាត់ឆ្នេរគយគន់ថ្ងៃលិច ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងជាពិសេសស រីករាយទទួលទាន
អាហារគ្រឿងសមុទ្រស្រស់ៗដ៏ឆ្ងាញ់ពិសា ជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ៕
សូមទស្សនា វីដេអូ ខាងក្រោម
ដោយ៖ វណ្ណៈ