ព្រៃវែងជា ខេត្តតូចប៉ុន្តែជាខេត្តពោរពេញទៅដោយកសិកម្ម។ ខេត្តនេះមានទីតាំងនៅភាគនិរតីនៃទន្លេមេគង្គដ៏មានសក្ដានុពល។ ឈ្មោះព្រែវែងនេះមានន័យថា ព្រៃឈើដ៏វែង ប៉ុន្តែមិនមានព្រៃឈើនេះទៀតឡើយ ព្រោះព្រៃឈើភាគច្រើនត្រូវបានកាប់ជាច្រើនឆ្នាំមកហើយ។
សម្រាប់ទេសចរណ៍ មិនមានកន្លែងច្រើនទេដែលត្រូវទៅទស្សនា។ ទោះបីជាយ៉ាងណា អំឡុងមុនសម័យអង្គរ ទីនេះប្រហែលជាតំបន់ដែលមានប្រជាជនរស់នៅច្រើននៅក្នុងប្រទេស។ អាណាចក្រមួយក្នុងចំណោមអាណាចក្រមុនសម័យអង្គរមានទីតាំងនៅតំបន់ជុំ វិញបាភ្នំ។
ខេត្តនេះក៏ជាផ្លូវសម្រាប់ឈប់សម្រាកទៅកំពង់ចាម ឬទៅប្រទេសវៀតណាម។ ក្រុងនេះក៏រក្សាទុកអគារសម័យអាណានិគមមួយចំនួន ជាភស្ដុតាងថាជាមជ្ឈមណ្ឌលដ៏សំខាន់ពីអតីតកាល។ ខេត្តនេះក៏មានប្រាសាទខ្លះៗដែរ។ ប្រាសាទចុងស្រុកក៏ប្រហែលជាអាចទៅទស្សនាបាន។ ម្យ៉ាងវិញទៀតក៏មានរមណីយដ្ឋានបាភ្នំ បារាយណ៍អណ្ដែត និងវាលប្រាំងដែលអាចសម្រាកបាន។
ដូចជាខេត្តស្វាយរៀងដែរ ខេត្តនេះក៏មាននៅក្នុងផែនទីរបស់ទេសចរ អ្នកស្ពាយកាបូបពីក្រោយដើរទទួលបានប្រយោជន៍ពីខេត្តដ៏ស្ងប់ស្ងាត់នេះ៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia