CamNews

ព័ត៌មានវីដេអូ 

Video Funny​ ៖ ទប់លែងជាប់!

បើនិយាយពីយានជំនិះដូចជា កង់ ម៉ូតូ ឡាន នៅពេលម្ចាស់បើកបរចង់ឈប់នៅកន្លែង
ណាមួយគឺមានហ្វ្រាំងសំរាប់ចាប់ដើម្បីបញ្ឈប់ល្បឿនរបស់វាបាន។ តែសំរាប់មនុស្ស
យើងមានរឿងមួយដែលចង់បញ្ឈប់ល្បឿនវាតែគ្មានអ្វីអាចបញ្ឈប់បានទេ នោះគឺពេល
ឈឺបត់ដៃបត់ជើងនេះឯង គ្មានហ្វ្រាំងអ្វីសំរាប់ចាប់ទប់នោះឡើយ តែទ្រាំលែងបានហើយ
គឺមកឯង។

នៅក្នុងវីដេអូខាងក្រោមនេះ គឺចង់និយាយពីនារីជនជាតិស្បែកខ្មៅម្នាក់ មិនដឹងជាគាត់ឈឺបត់
ជើងតូច ហើយបានទ្រាំពីកន្លែងណា តាំងពីពេលណានោះទេ ស្រាប់តែពេលមកដល់មុខបន្ទប់
ទឹកសាធារណៈមួយនាងមានអាកប្បកិរិយាអន្ទះអន្ទែងចង់ចូលបន្ទប់ទឹក តែចៃដន្យបន្ទប់នោះ
មានស្រ្តីចំណាស់ម្នាក់បានចូលមុនរួចទៅហើយ។ នាងក៏បង្ខំចិត្តរង់ចាំជាមួយនឹងអាការៈពិបាក
ទ្រាំយ៉ាងខ្លាំង។ ប្រហែលជាបានជាងមួយនាទី ការអត់ធ្មត់របស់នាងក៏ដល់កំនត់ នាងឈរស្ងៀម
បើទោះជាបន្ទប់ទឹកមានមនុស្សចេញក៏ដោយ។ ប៉ុន្តែទន្ទឺមនឹងការឈរស្ងៀមនោះ បើយើងនាំគ្នា
ក្រលេកមើលទៅកំរាលថ្មខាងក្រោម មានទឹកម៉្យាងហូរចេញពីជើងដល់កំរាលថ្មពាសពេញតែ
ម្តង។ ក្រោយពីបានសំរួលឥរិយាបថបានធូរស្រាលវិញហើយ នាងក៏ដើរចេញទៅទាំងខោសើម
ទឹកតាំងពីគូទដល់ចុងជើង៕
ចូរទស្សនាវីដេអូបែបកំប្លែង ហើយក៏ហួសចិត្តនេះទាំងអស់គ្នាណា!!!

ដោយ៖ nano



Tags: Do not keep up anymore video news