CamNews

ព័ត៌មានវីដេអូ 

ល្បែងលេងយ៉ាសាហាវ ភ័យអស់ព្រលឹង នៅក្នុងជណ្តើរយន្ត នៅប្រទេសជប៉ុន (មានវីដេអូ)

វាពិតជាល្បែងដ៏សាហាវ ស្រៀវស្រើប អស់ព្រលឹងមួយ ដែលមិនគួរយកមកលេងសើចឡើយ ព្រោះ ថាវាអាចបង្កជាគ្រោះថ្នាក់ ដល់អ្នកដែលត្រូវបានគេបញ្ឆោតឲ្យចូលលេងក្នុងល្បែងនេះ ទាំងមិនដឹង ខ្លួច អាចដល់ថ្នាក់គាំងបេះដូងស្លាប់ ក៏អាចមានផងដែរ។

វីដេអូល្បែងលេងដ៏ស្រៀវស្រើបមួយ ត្រូវបានគេដឹងថា គឺនៅប្រទេសជប៉ុន។ ក្នុងវីដេអូនោះ មាន នារីម្នាក់ បានណែនាំអ្នកដែលត្រូវចូលលេងក្នុងល្បែងរបស់គេ ដោយឲ្យជិះជណ្តើរយន្តប្រអប់។ ពេលទ្វារជណ្តើរយន្តបានបើក នារីម្នាក់នោះ បានណែនាំឲ្យអ្នកចូលលេង ដែលមិនបានដឹងខ្លួន ជាមុនថានឹងមានអ្វីកើតឡើងនោះ ឲ្យដើរចូលក្នុងជណ្តើរយន្ត ដោយខ្លួននាង មិនបានចូលជាមួយ ទេ។ ពេលនោះ ផ្ទៃទម្រជណ្តើរយន្ត ដែលត្រូវបានគេរៀបចំរួចជាស្រេច សម្រាប់ល្បែងលេងរបស់ ពួកគេ ត្រូវបានបើកចំហរឡើង បណ្តាលឲ្យអ្នកដែលដើរចូលក្នុងនោះ ធ្លាក់ចូលតាម​ប្រហោងជណ្តើរ មកក្រោម រហូតដល់កន្លែងមួយ ដែលគេបានរៀបចំ មានពួកដាក់ទ្រ។

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ ល្បែងលេងដ៏ស្រៀវស្រើប ភ័យអស់ព្រលឹង ខាងក្រោមនេះ ទាំងអស់គ្នា៖

សម្រាប់ល្បែងលេងដូច្នេះ បើទោះបីជាបុគ្គលនោះមានស្មារតីរឹងមាំយ៉ាងណា ក៏ដោយ នៅពេល ដែលដើរចូលក្នុងជណ្តើរ ហើយស្រាប់តែត្រូវធ្លាក់ចុះទៅក្រោម ដោយមិនដឹងខ្លួនដូច្នេះ គឺពិតជា ប្រហោងពោះ ភ័យលស់ព្រលឹង មិនខានឡើយ ហើយវាកាន់តែធ្ងន់ធ្ងរ ជាងនេះទៅទៀត សម្រាប់ អ្នកដែលមានជម្ងឺបេះដូង គឺអាចបណ្តាលឲ្យគាំងបេះដូង ស្លាប់តែម្តង៕

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: Cruel game An elevator Japan Video News វីដេអូប្លែកៗ