CamNews

ទេសចរណ៍ 

ទឹកធ្លាក់បីជាន់ នៅលើស្ពានធម្មជាតិ ដ៏ចម្លែក និង ស្រស់ស្អាតបំផុត លើលោក

ទឹកធ្លាក់ Baatara Gorge គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក ដែល មានទឹកធ្លាក់បីជាន់ នៅក្នុង ជ្រលងភ្នំដ៏ចម្លែក មានទីតាំងស្ថិតនៅក្នុងភូមិ Balaa នៅចន្លោះទីក្រុង Laqlouq  និង Tannourine ប្រទេសលីបង់។

ទឹកធ្លាក់ដ៏ស្រស់ស្អាត មានកំពស់ ២៥៥ម៉ែត្រ មានទឹកធ្លាក់ជាបីដំណាក់កាល នៅលើស្ពានធម្មជាតិ បី  នៅក្នុងជ្រលងភ្នំ ដាច់ពីគ្នា បង្កើត បានជាទេសភាពមួយ ដ៏ស្រស់ត្រកាលមិនគួរឱ្យជឿ។ អ្នកអាច មើល ឃើញទិដ្ឋភាព ដ៏ទាក់ទាញ ទាំងនេះ បានក្នុងខែ មិនា និង ខែមេសា នៅរដូវធ្លាក់ព្រិល៕

សូមទស្សនា រូបភាព ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ worldtoptop


Tags: Travel Baatara Gorge Waterfall