អេស្ប៉ាញ ៖ អង្គរវត្តជាប្រាសាទបុរាណ ដ៏ល្បីមួយ និងជាដួងព្រលឹងជាតិខ្មែរ ត្រូវបាន ឧទ្យាន្តកម្សាន្តមួយ មានឈ្មោះថា «PortAventura» នៅក្នុងប្រទេសអេស្ប៉ាញ សាងសង់ឡើង សម្រាប់ភ្ញៀវទេសចរ ចូលកម្សាន្តទស្សនា និងអាចលេងទឹក បានយ៉ាងសប្បាយរីករាយ។
ឧទ្យាន្តកម្សាន្តលំនាំ តាមប្រាសាទអង្គរវត្តនេះ មានទីតាំងស្ថិតនៅក្នុងតំបន់ Costa Dorada ខេត្ត Tarragona ប្រទេសអេស្ប៉ាញ បានបើកដំណើរការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤កន្លងទៅ ស័ក្តិសមបំផុត សម្រាប់ភ្ញៀវទេសចរណ៍ ដែលចូលចិត្តលេងទឹក នៅក្នុងរដូវក្តៅ ជាមួយនឹង សីតុណ្ហភាពត្រឹមតែ ១៩អង្សាប៉ុណ្ណោះ។
លើសពីនេះ ទៅទៀត កាលពីពេលថ្មីៗនេះ សួនកម្សាន្តនោះបានបំបែកកំណត់ត្រា របស់ពិភពលោក គួរឲ្យភ្ញាក់ផ្អើល។ មជ្ឈមណ្ឌលកម្សាន្ត ដ៏ធំមួយនៅទ្វីបអឺរ៉ុបឈ្មោះ PortAventura កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅនេះបានបំបែកឯតទគ្គកម្មពិភពលោក ដោយសារ មានល្បែងជិះទូក ក្នុងប្រឡាយទឹកដ៏វែងបំផុត ក្នុងលោក ដែលសួនកម្សាន្តនោះ ត្រូវបានគេដឹងថា គឺ សួនដំណើរផ្សងព្រេង អាណាចក្រអង្គរ (Angkor: Adventure in the Lost Kingdom) ដែលជាសំណង់អច្ឆរិយ ដ៏ល្បីល្បាញរបស់កម្ពុជា និងពិភពលោក៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល