ទឹកជ្រោះអូរសៀនឡៃមានទីតាំងនៅក្នុងខេត្តរតនគិរីនិងជាទិសដៅពិសេស ដែលផ្ដល់ជូននូវឱកាសសម្រាប់ទេសចរណ៍ធម្មជាតិ។ តំបន់នេះគ្របដណ្ដប់ដោយព្រៃត្បូងមរកត ព័ទ្ធជុំវិញដោយភ្នំ ភាពសុខុដុមធម្មជាតិនៃសត្វព្រៃ និងសម្លេងបក្សី។
ទឹកជ្រោះនេះ បានរក្សាទុកអាថ៌កំបាំងយ៉ាងល្អ លាក់ខ្លួនក្នុងព្រៃរហូតមកដល់សព្វថ្ងៃនេះ ស្ថានភាពផ្លូវត្រូវបានធ្វើអោយប្រសើរឡើងយ៉ាងគ្រប់គ្រាន់ដើម្បីជំរុញ អោយមានការផ្សងព្រេង និងពិសោធជាមួយទឹកជ្រោះធម្មជាតិដ៏អស្ចារ្យនេះអំឡុងរដូវប្រាំង។
ទឹកជ្រោះអូរសៀនឡៃត្រូវបានរកឃើញនៅស្រុកលំផាត់ មានចម្ងាយត្រឹមតែ៣០គីឡូម៉ែត្រភាគនិរតីទីរួមខេត្តបានលុងនៃខេត្ត រតនគិរី។ គ្មានផ្លូវឆ្ពោះទៅកាន់ទឹកជ្រោះឡើយ ការពារការហូរចូលនៃទេសចរណ៍។ ភ្ញៀវអាចទៅដល់ទីនោះបានដោយរថយន្ដ ឬរថយន្ដម៉ាស៊ីនកង់បួន និងអ្នកបើកបរដែលមានបទពិសោធន៍។ ល្បឿនបើកបរយឺតបំផុតតាមបណ្ដោយផ្លូវតូចដែលឆ្លងកាត់ព្រៃ និងកាត់ស្ទឹងតូចៗមួយចំនួន។ ការធ្វើដំណើរទាមទារមួយថ្ងៃពេញ ហើយអ្នកធ្វើដំណើរត្រូវតែរៀបចំកញ្ចប់អាហារនិងភេសជ្ជៈ ព្រោះថាគ្មានលក់របស់ទាំងនោះនៅតាមផ្លូវ ឬនៅទឹកជ្រោះឡើយ។
ទឹកធ្លាក់មានចំនួន៧ជាន់ មានទេសភាពស្រស់ស្អាតដែលមានទីតាំងនៅកណ្ដលព្រៃត្រូពិកដែលអភិរក្ស កម្រមានពន្លឺថ្ងៃចាំងចូលផ្នែកខ្លះនៃតំបន់នេះ។
មានទឹកជ្រោះ ចំនួន៤សរុបតាមផ្លូវទឹកនេះ។ ទឹកជ្រោះអូរសៀនឡៃជាចំណុចកណ្ដាលនៃទឹកហូរ ដែលមានទឹកធ្លាក់ទៅអូរចំនួនមួយ និងពីរទៀតមានទីតាំងប្រហែលនឹងការដើរឡើងបណ្ដោយអូរ៣ម៉ោង។ នៅចំណុចកណ្ដាលនៃទឹកធ្លាក់ ទឹកធ្លាក់៤ម៉ែត្រលើទទឹង៣០ម៉ែត្រ។ នេះជាជាន់ដែលជាកន្លែងងាយស្រួលសម្រាប់ង និងហែលទឹកក្នុងទឹកជ្រោះធម្មជាតិថ្លាឆ្វង់ និងធ្វើអោយបរិយាកាសត្រជាក់។
ទឹកហូរល្មមអំឡុងរដូវប្រាំង ស័ក្ដិសមសម្រាប់ការហែលលេង។ អំឡុងរដូវធ្លាក់ខ្យល់មូសុង (រដូវរស្សា) ទឹកហូរខ្លាំងទឹកគួច និងអូសទាញខ្លាំងធ្វើអោយការហែលទឹកមានគ្រោះថ្នាក់។
ទឹកជ្រោះ អូរសៀនឡៃនៅឆ្ងាយពីផ្លូវដែលធ្វើដំណើរញឹកញាប់និងជារង្វាន់នៃកា ស្ងប់ស្ងាត់ចេញពីព្រៃ។ គេអាចទស្សនាទឹកជ្រោះស្រស់ស្អាតជាច្រើនទៀតដែលលាក់ខ្លួននៅក្នុង ព្រៃកំពុងរង់ចាំការស្វែងរក៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia