ព្រះបដិមា ដ៏ធំមហិមា (Tian Tan Buddha) បានក្លាយទៅជាតំបន់ទេសធម្មជាតិប្រវត្តិសាស្រ្តមួយ ដ៏មានប្រជាប្រិយភាព ដែលមានទីតាំងស្ថិតនៅលើកោះ Lantau ទីក្រុងហុងកុង ប្រទេសចិន។ ព្រះបដិមាយក្សនេះ ត្រូវបានកសាងឡើងនៅលើកំពូលភ្នំ មានកំពូលខ្ពស់ដល់ទៅ ៣៤ម៉ែត្រ និង មានជណ្តើរឡើងចំនួន ២៦៨កាំ កសាងរួចរាល់ ចំណាយអស់រយៈពេល ១២ឆ្នាំ ចាប់ផ្តើមកសាង ឡើងនៅក្នុងឆ្នាំ១៩៩៣។
ព្រះបដិមាយក្ស ដ៏មហិមានេះ ត្រូវកសាងឡើងបែបមុខទៅទិសខាងជើង សម្លឹងទៅកាន់ប្រជាជន ចិន មើលពីជីវភាពរស់នៅរបស់ប្រជាជនចិន។ ទីនេះ គឺជាតំបន់ទេសចរណ៍ ដ៏ស្រស់ស្អាតបំផុត អាចឱ្យភ្ញៀវទេសចរមកពីជុំវិញពិភពលោក អាចទស្សនានូវទិដ្ឋ ដ៏ស្រស់បំព្រង ដ៏សម្បួរបែបដោយ ទេសភាពធម្មជាតិពណ៌បៃតង និង អាចមើលឃើញនូវទឹកសមុទ្រ ដ៏ថ្លាឈ្វេង ពីលើកំពូលភ្នំនេះ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ discoverhongkong